ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការត្រូវបានធ្វើឡើងមែនប៉ុន្តែជឿជាក់ថានឹងអាចធ្វើឡើងនៅថ្ងៃសៅរ៍នេះឬថ្ងៃអាទិត្យស្អែកជាមិនខានបើយោងតាមការបញ្ជាក់របស់ប្រភពកាសែតបារាំង L’Equipe៕
ប្រភពដដែលបានសរសេរយ៉ាងដូច្នេះថាទីបំផុតកីឡាករប្រេស៊ីល Neymar បានបញ្ជាក់ច្បាស់ហើយថាគាត់នឹងមិនចាកចេញទៅទីណានោះទេទោះបីជាមានព័ត៌មាននៃការត្រឡប់ទៅក្លឹបចាស់ Barcelona វិញក្តីដោយគាត់បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹង PSG។
កាសែត L’Equipe ដដែលបានរាយការណ៍និងអះអាងថា Neymar បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹង PSG រួចហើយមិនចាកចេញពីក្លឹបឡើយនៅរដូវក្តៅនេះហើយនឹងបន្តកុងត្រាចាស់រហូតដល់ឆ្នាំ២០២៦ ៕