មកដល់ពេលបច្ចុប្បន្ននេះ Sancho បានក្លាយខ្លួនទៅជាកីឡាករឆ្នើមរបស់ក្លឹប Dortmund ក្នុងកម្រិតដែលមិនអាចខ្វះបានឡើយប៉ុន្តែដោយសារមនោសញ្ចេតនាកីឡាករបានស្នើសុំក្លឹបឲ្យមានការចាកចេញតាមសម្រួលដើម្បីស្វែងរកឧិកាសកាន់តែធំជាងនេះនាពេលអនាគត។
វេបសាយ the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបអាល្លឺម៉ង់ Dortmund បានប្រកាសបន្ទាបតម្លៃខ្លួនរបស់កីឡាករខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho ហើយក្នុងពេលដែលក្លឹបនៅអង់គ្លេសជាច្រើនដែលធ្លាប់ចង់បានកីឡាករនោះហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញទៅហើយនោះ។
The Goal ដដែលបានអះអាងថា Dortmund បានបន្ទាប់តម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំរូបនេះមកត្រឹមតែ៧៨លានផោនប៉ុណ្ណោះដើម្បីអនុញ្ញាតិឲ្យកីឡាករអាចធ្វើការចាកចេញបានតាមការស្នើសុំនាពេលកន្លងមក។
គួរឲ្យដឹងដែរថាលោក Michael Zorc ប្រធានផ្នែកកីឡារបស់ក្លឹប Dortmund ធ្លាប់បានអះអាងហើយថាក្លឹបបានយល់ព្រមជាពាក្យសំដីជាមួយនឹងកីឡាកររួចមកហើយកាលពីឆ្នាំទៅថាគាត់អាចចាកចេញបាននៅក្នុងឆ្នាំនេះក្នុងលក្ខខណ្ឌដ៏ច្បាស់លាស់មួយ៕