រំលឹកដែរថាកាលពីថ្ងៃអង្គារ Roma បានប្រកាសថាលោក Fonseca នឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលនេះប៉ុន្តែមិនបានប៉ុន្មានម៉ោងផងក្លឹបក៏បានប្រកាសតែងតែលោក Jose Mouinho ភ្លាមផងដែរចំពោះតំណែងនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីមុនការចាប់ផ្តើមការងារត្រូវបានធ្វើឡើងគ្រូបង្វឹកក្លឹប Roma ដែលនឹងត្រូវចាកចេញគឺលោក Paulo Fonseca បានធ្វើការលើកឡើងបែបគាំទ្រចំពោះបេក្ខភាពរបស់លោក Jose Mourinho គឺជាមនុស្សដ៏មានសមត្ថភាពបំផុតចំពោះក្លឹប។
អតីតគ្រូបង្វឹករបស់ក្លឹប Spurs លោក Jose Mourinho ត្រូវបានគេដឹងហើយថាបានបាត់បង់ការងាររយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះមុនពេលដែលគាត់អាចទទួលបានតំណែងដ៏ធំមួយទៀតជាមួយនឹងក្លឹបរបស់អ៊ីតាលី Roma ជំនួសវិញដែលនឹងចាប់ផ្តើមពីរដូវកាលក្រោយនេះតទៅ។
Mourinho ត្រូវបានបណ្តេញចេញពីក្លឹប Spurs កាលពីខែមុនដោយទាំងមិនទាន់បានលើកពានអ្វីនៅឡើយសោះជូនក្លឹបអង់គ្លេសមួយនេះហើយជឿជាក់ថាកុងត្រាដែលមានរយៈពេល៣ឆ្នាំត្រូវបានផ្តល់ឲ្យបុរសប៉ទុយហ្គាល់រូបនេះដើម្បីអាចរស់នៅអ៊ីតាលី៕