ជាកំណត់ត្រាថ្មីមួយដែលលោកគ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Thomas Tuchel ធ្វើបាននៅក្រោយជ័យជំនះយប់មិញរួចមកគាត់បានក្លាយជាគ្រូបង្វឹកតែម្នាក៉គត់ដែលអាចបង្វឹកក្លឹបធំរបស់អ៊ឺរ៉ុបចំនួន២ និង២រដូវកាលជាប់គ្នាឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champion League។
កាលពីរដូវកាលមុនលោក Tuchel បានដឹកនាំ PSG ឡើងទៅដល់វគ្គចុងក្រោយនៃកាប្រកួតពានរង្វាន់នេះម្តងដែរ ប៉ុន្តែត្រូវបានបរាជ័យក្រោមស្នាដៃរបស់ Bayern Munich ក្នុងលទ្ធផល១ទល់នឹង០ហើយក៏បានបោះបង់ការងារមកធ្វើការជាមួយនឹង Chelsea ជំនួសវិញនៅរដូវកាលនេះនិងកំពុងត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រសាជាថ្មី។
យប់មិញនេះ Chelsea អាចយកជ័យជំនះលើម្ចាស់ជើងឯកពាន Champion League ជាច្រើនរដូវកាលគឺ Real Madrid ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១ទាំង២ជើងដែលមានន័យថា Chelsea នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Man City សម្រាប់ពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបមួយនេះ៕