រំលឹកប្រវត្តិសាស្ត្រមួយរបស់ឥណ្ឌាដែលនាយករដ្ឋមន្ត្រីជាស្ត្រីមួយរូប ត្រូវបានក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ធ្វើឃាតនៅក្នុងការិយាល័យធ្វើការនាថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤ ។
លោកស្រីនាយករដ្ឋមន្ត្រីឥណ្ឌា Indira Gandhi ដែលគ្រានោះត្រូវបានក្រុមអង្គរក្ស២នាក់របស់គាត់ មានឈ្មោះ Beant Singh និង Satwant Singh បានបាញ់សម្លាប់ នៅពេលគាត់កំពុងស្ថិតនៅក្នុងការិយាល័យនាទីក្រុងញូដេលីហើយជាការឆ្លើយតបបុរសទាំង ២នាក់នោះ ក៏ត្រូវបានបាញ់សម្លាប់វិញភ្លាមៗផងដែរ ក្រោយហេតុការណ៍កើតឡើង។

លោកស្រី Indira Gandhi គឺបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់គាត់ ដែលមានឈ្មោះថា Jawaharla Nehru ជានាយករដ្ឋមន្ត្រីដំបូងគេបំផុត ហើយក្រោយពេលលោកស្រីបានឡើងកាន់តំណែងនោះ គឺមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ជាពិសេសគឺបញ្ហាធំៗដូចជា ប្រទេសជាតិកំពុងរួចផុតពីអាណានិគមអង់គ្លេស បញ្ហាឯករាជពីប៉ាគីស្ថាន បញ្ហាព្យាយាមបង្រួបបង្រួមជាតិតែមួយជាមួយនឹងជនជាតិភាគតិច។
ការធ្វើឃាតគឺទំនងកើតចេញពីការឆ្លើយតបទៅនឹងបញ្ជាមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីកាលពីខែមិថុនា ឆ្នាំ១៩៨៤ ក្នុងការធ្វើការប្រតិបត្តិការយោធាវាយលុកចូលទៅក្នុងប្រាសាទមួយរបស់ក្រុមជនជាតិ Sikh ដើម្បីបំផ្លាញសំបុកក្រុមជ្រុលនិយម Sikh ដែលជាអ្នកប្រឆាំងទៅនឹងរដ្ឋាភិបាលឥណ្ឌា ហើយអង្គរក្សទាំង ២នាក់ ដែលបានធ្វើឃាត់លោកស្រីនោះគឺជាជនជាតិ Sikh នេះឯង៕