អស់រយៈពេលជាងប្រាំបីឆ្នាំ បន្ទាប់ពីសូវៀតបានធ្វើអន្តរាគមន៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីគាំទ្រដល់រដ្ឋាភិបាល ដែលគាំទ្ររបបកុម្មុយនីស ក្រុមកងទ័ពសហសូវៀតបានសម្រេចចិត្តផ្តើមដកខ្លួនចេញពីទីនោះ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ពីការចាប់ផ្តើមនៃការបញ្ចប់នៃការកាន់កាប់សូវៀតដែលមានរយៈពេលយូរមានការបង្ហូរឈាមខ្លាំង និងគ្មានប្រយោជន៍បំផុតសម្រាប់សូវៀតនៅអាហ្វហ្គានីស្ថាន។
រំលឹកឡើងវិញបន្ថែមទៀត នៅខែធ្នូឆ្នាំ១៩៧៩ កងទ័ពសូវៀតបានចាប់ផ្តើមលុកលុយចូលទៅដល់ប្រទេសអាហ្វហ្គានីស្ថានជាលើកដំបូងនៅក្នុងការប៉ុនប៉ងដើម្បីជំរុញរដ្ឋាភិបាលកុំម្មុយនីស្តដែលគាំទ្រដោយសូវៀត ដោយការបះបោរពីខាងក្នុងប្រទេស។ ក្នុងរយៈពេលខ្លីមួយកងទ័ពរុស្ស៊ីរាប់ពាន់នាក់ និងសម្ភារគាំទ្រយោធាបានចាក់ចូលទៅអាហ្វហ្គានីស្ថានជាបន្តបន្ទាប់។

ដូច្នេះក៏ការកកើតឡើងនៃជម្លោះផ្នែកយោធាដ៏តានតឹងជាមួយនឹងពួកឧទ្ទាមមូស្លីមអាហ្វហ្គានីស្ថាន ដែលពួកគេមើលងាយរដ្ឋាភិបាលកុម្មុយនីស្តរបស់ជាតិខ្លួន និងកងទ័ពសូវៀតដែលគាំទ្រផងនោះ។ អំឡុងពេលប្រាំបីឆ្នាំភាគីទាំងពីរបានប្រយុទ្ធដើម្បីគ្រប់គ្រងអាហ្វហ្គានីស្ថានដោយមិនមានសូវៀត និងក្រុមឧទ្ទាមដែលអាចទទួលដែលអាចបញ្ជាក់ពីជ័យជម្នះបានឡើយ។
ខណៈពេលដែលសូវៀតមិនបានបញ្ចេញតួលេខជាផ្លូវការសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះមែនប៉ុន្តែប្រភពចារកម្មអាមេរិកបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីប្រហែល ១៥០០០នាក់បានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទំហំសេដ្ឋកិច្ចចំពោះសេដ្ឋកិច្ចសូវៀតដែលប្រើប្រាស់សម្រាប់ការតស៊ូនៅអាហ្គានីស្ថានបានឈានដល់ខាតបង់រាប់ពាន់លានដុល្លារ៕