ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសអំពីផែនការថ្មីមួយទៀតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៧០ភាគរយទៅលើក្រុមមនុស្សពេញវ័យទាំងអស់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាជាថ្ងៃបុណ្យឯករាជ្យអាមេរិក។
ប្រធានាធិបតីអាមេរិក ដែលតែងតែបានបញ្ជាក់ថា កិច្ចការងារប្រឆាំងកូវីដគឺជាការងារអទិភាពរបស់លោកបច្ចុប្បន្ននោះ បានបញ្ជាក់ដែរថាថ្ងៃទី៤ ខែកក្កដា គឺជាគោលដៅកំណត់របស់លោកដើម្បីអនុញ្ញាតឲ្យក្រុមមនុស្សដែលមានចំនួនកំណត់មួយអាចជួបជុំគ្នាប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិត និងក៏ដូចជាជាថ្ងៃប្រកាសឲ្យត្រៀមខ្លួនក្នុងការវិលត្រឡប់ទៅរកជីវិតជាធម្មតាវិញរបស់ពលរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថាមកដល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងរួចរាល់ចំពោះពលរដ្ឋរបស់ខ្លួនប្រមាណជា ១០៥លានាក់រួចមកហើយ ហើយប្រមាណជា ៥៦ភាគរយនៃពលរដ្ឋពេញវ័យ ឬប្រមាណជា ១៤៧លាននាក់ទៀតគឺបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយផងដេរ៕