អគារសេតវិមានអាមេរិកត្រូវបានកសាងឡើងដោយទាសករ

តាមប្រភពព័ត៌មានដែលស៊ីអិនអិនធ្លាប់បានចេញផ្សាយដោយនិយាយថា មានប្រធានាធីបតីអាមេរិកដល់ទៅ១២នាក់ ដែលធ្លាប់មានទាសករប្រើប្រាស់ផ្ទាល់ខ្លួន ហើយ ៨នាក់ក្នុងចំណោមប្រធានាធិបតីទាំងនោះ បានចាប់ផ្តើមការងារទៅលើការកសាងអគារសេតវិមានដោយប្រើប្រាស់នូវកម្លាំងរបស់ក្រុមទាសករទាំងនោះ។

ដោយយោងទៅតាមរបាយការណ៍ផ្ទាល់ខ្លួនឯងរបស់សេតវិមានដែលបាននិយាយថា អគារសេតវិមានដែលត្រូវបានចាប់ផ្តើមធ្វើឡើងដំបូងដោយប្រើប្រាស់ពួកក្រុមទាសករស្ទើរតែទាំងអស់។ ពួកគេត្រូវបានគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយបើទោះបីជាអាកាសធាតុក្តៅ ឬត្រជាក់យ៉ាងណាក្តី។

រហូតមកដល់ឆ្នាំ១៨០០ នៅពេលដែលប្រធានាធិបតីមួយរូបរបស់អាមេរិកដែលមានឈ្មោះថា John Adam ដែលជាប្រធានាធិបតីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ បានផ្លាស់ប្តូរមករស់នៅក្នុងអគារសេតវិមាន ហើយលោកថែមទាំងបានប្រកាសប្រឆាំងទៅលើវណ្ណទាសករផងដែរ ប៉ុន្តែបានតែត្រឹមអាណត្តិរបស់ខ្លួនប៉ុណ្ណោះ ដោយនៅអាណត្តិបន្ទាប់ទាសករនៅតែបានគេប្រើប្រាស់ដូចពីមុនដដែល៕