អាចគ្រោះថ្នាក់! សញ្ញាត្រីកោណ នៅលើដបទឹកមានអត្ថន័យផ្សេងគ្នា សូមមើលអោយច្បាស់

ចំពោះបញ្ហានេះ ប្រិយមិត្តអាចសម្គាល់វាបាន តាមរយៈសញ្ញាត្រីកោណ ដែលគេបានដាក់នៅលើដបប្រើប្រាស់នោះ ពោលគឺ ៖
– ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬ ត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។
-ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និង អាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
– ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និង សមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និង មិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។
ខាងក្រោមនេះ ជាឈ្មោះពេញនៃពាក្យកាត់នៅលើដបទាំងនោះ ៖
1. Polyethylene Terephthalate (PET or PETE)High-density Polyethylene (HDPE)
Polyvinyl Chloride (PVC)
Low-density Polyethylene (LDPE)
Polypropylene (PP)
Polystyrene (PS)
ប្រភេទប្លាស្ទិចដទៃផ្សេង៕
ប្រភព ៖ Cambo Agriculture