ឪពុកម្តាយលែងលះគ្នា! គ្មានកន្លែងដែលត្រូវទៅ ដាច់ចិត្តដេកលើឡាន

(ចិន)៖ក្មេងប្រុសម្នាក់ ត្រូវបានប្រទះឃើញគេងនៅលើរថយន្តកណ្តោចកណ្តែងតែម្នាក់ឯងដោយសារម្តាយរបស់ក្មេងប្រុសនោះ បានហាមមិនឱ្យចូលផ្ទះ។ ក្មេងប្រុសកម្សត់រូបនេះ ត្រូវបានប្រទះឃើញគេងក្រៅផ្ទះជារឿយៗ បើទោះជាអាជ្ញាធរ ធ្លាប់បានព្រមានដល់ស្ត្រីជាម្តាយយ៉ាងណាក៏ដោយ ក៏ស្ថានភាពបែបនេះនៅតែកើតឡើងដដែល។

ក្មេងប្រុសរូបនេះ បានឱ្យដឹងថា ឪពុកម្តាយរបស់គេបានលែងលះគ្នា និងមិនមានអ្នកណាចង់មើលថែខ្លួនឡើយ។ ទោះជាយ៉ាងណាពេលនេះ គេបានរស់នៅជាមួយម្តាយ ប៉ុន្តែគាត់បានបដិសេធមិនឱ្យចូលផ្ទះឡើយ។

សាក្សីដែលបានប្រទះឃើញក្មេងប្រុស បានឱ្យដឹងថា នេះមិនមែនជាលើកទី១ឡើយដែលក្មេងប្រុសរូបនេះ ត្រូវមកគេងលើរថយន្តដោយសារគ្មានកន្លែងត្រូវទៅ។ ប៉ូលិសបានបញ្ជូនក្មេងប្រុសនេះទៅផ្ទះដោយសារសុវត្ថិភាពហើយ ប៉ុន្តែមានមតិជាច្រើនបាននិយាយថា មិនដឹងវាសនាក្មេងម្នាក់នេះ នឹងទៅជាយ៉ាងណាឡើយ ដែលត្រូវរស់នៅមិនមានឪពុកម្តាយត្រូវការបែបនេះ៕