កូនIdol សង្ហាណាស់! Private ឡើង ១២ឆ្នាំ ច្រៀងសុទ្ធតែម្នាក់ឯងមិនស្លាប់ទេ

កូនIdol សង្ហាណាស់! Private ឡើង ១២ឆ្នាំ ច្រៀងសុទ្ធតែម្នាក់ឯងមិនស្លាប់ទេ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនបណ្តាអ្នកគាំទ្រ ច្បាស់ជាដាច់ផ្ងារកាលដែលដឹងថាតារាចម្រៀងស្រី មាស សុខសោភា មានស្វាមីរួចមកហើយ នេះជាការបែកធ្លាយលើកដំបូង ដោយលោកឆន សុវណ្ណារាជ បង្ហោះជាសាធារណៈ។

យ៉ាងណាមិញ ក្រោយទម្លាយ រឿងរៀបការមិនបានប៉ុន្មានអ្ន កលេងបណ្តាញសង្គម ចាប់ផ្តើមផ្ទុះការសង្ស័យ ក្មេងប្រុសម្នាក់ដែល តារាចម្រៀងរូបនេះ ធ្លាប់បង្ហើបប្រាប់ថាជាក្មួយប្រុស រីឯ ភាគខាងស្វាមីធ្លាប់ បានសរសេរលើបណ្តាញសង្គម បញ្ជាក់ថាជា គ្រួសារនិងហៅឈ្មោះថា កូនប្រុសពេញៗមាត់តែម្តង។ខណៈនោះ មហាជនភាគច្រើន បញ្ជាក់ថា ក្មេងប្រុសវ័យ១១ឆ្នាំរូបនេះ ជាក្មួយប្រុសជាកូនកាត់ ដែលស្វាមីនិងរូបនាង ស្រលាញ់ខ្លាំងចាត់ទុកដូចជាកូនប្រុស ចំណែកឯ តារាចម្រៀងស្រីរូបនេះ មិនទាន់មានកូននោះឡើយ ក្រោយរៀបការជាមួយស្វាមី១២ឆ្នាំមកនេះ៕

គួររំលឹកផងដែរថា ហ្វេនជាច្រើននាំគ្នាសរសើរតារាស្រីមាស សុខសោភា ដែលមានស្វាមី រៀបការឡើង១២ឆ្នាំមកហើយប៉ុន្តែគ្មានអ្នកដឹង ហើយ ហ្វេនបានប្រើពាក្យលេងសើចថា « Private ឡើង១២ឆ្នាំ ច្រៀងសុទ្ធតែម្នាក់ឯងមិនស្លាប់ទេ» ។

ទោះជាដឹងរឿងនេះយ៉ាងណា តែសន្ទុះនៃការគាំទ្ររបស់អ្នកនាងមិនសាបសូន្យនោះទេ។