ឃើញក៏សប្បាយដែរ! នាង កាប៉ាកឡាកគ្រោងបើក Pub ញាក់សាហាវ នៅ …..

តារាចម្រៀង សួស វីហ្សា និងស្វាមី ដែលមហាជនស្គាល់ថាអ្នកតារាចម្រៀងចាស់វស្សានោះ មិនត្រឹមតែជោគជ័យផ្នែកវិស័យសិល្បៈនោះទេ អ្នកទាំង២ បានបន្ថែមនូវមុខជំនួញជាច្រើន ហើយរីកលូតលាសដូចផ្សិតអញ្ចឹង។

កន្លងមកយើងបានដឹងហើយថា អ្នកទាំង២ខិតខំសាងប្រជាប្រិយភាពមិនតិចនោះទេ រហូតធ្វើអោយសន្ទុះមហាជនគាំទ្រច្រើន ដោយការLive លក់កាបូប ហើយថែមទាំងមានអ្នកចូលមើលច្រើនជាងគេប្រចាំស្រុកខ្មែរ ។

ទន្ទឹមនឹងនេះ មិនត្រឹមតែជោគជ័យលើជីវិតគ្រួសារនោះទេ លោក ថមមី ស្វាមីរបស់តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស វីហ្សា ត្រូវគេដឹងថា បច្ចុប្បន្នក្លាយជា សហគ្រិនខ្មែរម្នាក់ដែលកំពុងតែដើរលើ វិថីជោគជ័យលើវិស័យអចលទ្រព្យជាខ្លាំង។

កាន់តែញាក់សាច់ ក្រោយស្ងាត់ៗ ស្វាមីតារាចម្រៀងស្រី សួស វីហ្សា រូបនេះ បង្ហាញរូបគម្រូគ្រោងបើក Pub ធំមួយនៅកណ្តាលក្រុងព្រះសីហនុ នៅដើមឆ្នាំថ្មីនេះ អ្វីដែលកាន់តែពិសេសគឺ ដាក់ឈ្មោះ «តាប៉ាកឡាកPub» ជាឈ្មោះ ដែលធ្លាប់លេងសើចក្នុង ការLiveហើយទទួលបានViewកប់ក្តោង ល្បីអស់មហាជន ជាតារាខ្មែរដំបូងគេបង្អស់ Liveគ្មានហែកហួរ មានតែកំប្លែងនិងសំណើច ហើយអ្នកចូលមើលច្រើនជាងគេបង្អស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖