ចុម! បញ្ច្រកស្រាស្រវឹងជោគ ចុងភៅនាំអ្នករត់តុ ដើរលេងធ្លាយដល់ផ្ទះសំណាក់ហួសដល់ប៉ុស្តិ៍ប៉ូលីស

ចុម! បញ្ច្រកស្រាស្រវឹងជោគ ចុងភៅនាំអ្នករត់តុ ដើរលេងធ្លាយដល់ផ្ទះសំណាក់ហួសដល់ប៉ុស្តិ៍ប៉ូលីស

ភ្នំពេញ៖ នារីជាអ្នករត់តុម្នាក់ត្រូវបានចុងភៅដែលធ្វេីការនៅភោជនីយដ្ឋានជាមួយគ្នាបញ្ច្រកស្រាឱ្យស្រវឹង រួចហេីយបបួលនាំទៅដេីរលេង តែបែរជាដឹកចូលផ្ទះសំណាក់ចាប់រំលោភរហូតបានសម្រេច កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី២៨ ខែឆ្នាំដដែលទេីបបែករឿងដល់ម្តាយនាំទៅដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយ។

ជនសង្ស័យឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរចុងភៅ នៅភោជនីយដ្ឋានដាយមិនស្តារ ។ ចំណែកជនរងគ្រោះ អាយុ១៤ឆ្នាំ មុខរបររត់តុនៅហាងជាមួយជនសង្ស័យ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទេីបនឹងចូលធ្វេីការបាន១២ថ្ងៃ ។ តាមសម្តីជនរងគ្រោះបានឱ្យដឹងថានៅយប់កេីតហេតុពេលស្បេីយភ្ញៀវចូលផឹកស៊ីរូបនាងនិងមិត្តភក្តិធ្វេីការជាមួយគ្នាបានបបួលគ្នាផឹកស៊ីនៅក្នុងហាងរួមទាំងចុងភៅម្នាក់ផងដែរ។

ពេលដែលផឹកស៊ីស្រវឹងបុរសជាចុងភៅក៏បបួលនាងនាំទៅដេីរលេងពេលនោះនាងក៏ព្រមទៅជាមួយគេទាំងកំពុងស្រវឹងខ្លាំង ។ ជនរងគ្រោះបន្តថា លុះព្រឹកឡើងភ្ញាក់ដឹងខ្លួនស្រាប់តែឃើញនាងដេកនៅក្នុងផ្ទះសំណាក់ ដោយត្រូវបុរសជាចុងភៅរំលោភបានសម្រេចបាត់ទៅហេីយ។ តាមសម្តីម្តាយជនរងគ្រោះបានឱ្យដឹងថា មួយរយៈក្រោយនេះគាត់សង្កេតឃេីញកូនរបស់គាត់មានអាការៈមិនមាត់មិនកនិងមានស្នាមជាប់ខ្លួនទៀតទេីបគាត់ជជីកសួររហូតដល់កូនរបស់គាត់រៀបរាប់ដំណេីររឿងក៏នាំមកប៉ុស្តិ៍នគរបាលដេីម្បីសុំកិច្ចអន្តរាគមន៍តែម្តង៕