ញាក់សាច់!! «ព្រលានយន្តហោះសុណ្ណភូមិ» ប្រទេសថៃ ល្បីខ្មោចលងសាហាវមកដឹងអាថ៌កំបាំង….

ញាក់សាច់!! «ព្រលានយន្តហោះសុណ្ណភូមិ» ប្រទេសថៃ ល្បីខ្មោចលងសាហាវមកដឹងអាថ៌កំបាំង….

ពាក្យថា «អាកាសយានដ្ឋាន» សម្តៅលើព្រលានយន្តហោះអន្តរជាតិ ដែលភាពទំនើបនៃពាក្យនេះ មិនសមណាជាកន្លែងទំនងសម្រាប់រឿងខ្មោចនោះទេ។ យ៉ាងណាក៏ដោយ អាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកកវិញ គឺមានភាពល្បីរន្ទឺមិនធម្មតាថា ខ្មោចលង ដែលអ្នកដែលជួបហេតុការណ៍នេះតែងដំណាលមិនដាច់សូរ គួរជាទីព្រីរោមក្រៃលែង។ Suvarnabhumi Airport ថៃសរសេរ ท่าอากาศยานสุวรรณภูมิ ប្រែថា អាកាសយានដ្ឋានសុវណ្ណភូមិ ផ្តើមសាងសង់ឡើងនៅគ្រឹស្តសករាជ ២០០២ ល្បីថាប្រើដីដែលជាវាលកប់ខ្មោចដ៏ធំបំផុតរបស់ប្រជាជនក្រុងបាងកក ដែលពេលឈូសឆាយផ្នូរមានប្រផ្នូលមិនល្អជាច្រើនបានកើត

មានលើអ្នកបើកត្រាក់ទ័រ និង គ្រឿងយន្តមិនដំណើរការ រហូតបន្តក្រោយមក មានកម្មករសាងសង់ព្រលានយន្តហោះបានទទួលគ្រោះថ្នាក់បាត់បង់ជីវិតជាហូរហែកាលជំនាន់នោះ សឹងមិនលស់ថ្ងៃស្លាប់ដង្ហែគ្នា។រដ្ឋាភិបាល បានអញ្ជើញព្រសង្ឃចំនួន ៩៩ អង្គ និមន្តមកប្រសិទ្ធីទីកន្លែងការដ្ឋានព្រលានយន្តហោះនោះ ក៏ស្ថានការណ៍ហាក់វិលមកប្រក្រតីវិញ។ ក្រោយពេលសាងសង់រួច វាបានក្លាយជាព្រលានយន្តហោះ ដែលសកម្មដោយមនុស្សច្រើនបំផុតលេខរៀងទី ២៧ លើពិភពលោក រហូតដល់គ្រឹស្តសករាជ ២០១៩ អាកាសយានដ្ឋាន ដ៏មមាញឹកនេះប្រែជាបិទស្ងាត់ដូចប៉ាឆាក្រោយរាជរដ្ឋាភិបាលថៃ ចាត់ឱ្យគេរៀបកន្លែងនេះ ជាទីតាំងសម្រាកព្យាបាលអ្នកកើតជំងឺកូវីដ-១៩ និង យកព្រលានជាកន្លែងចាក់វ៉ាក់សាំង។អ្នកដែលសម្រាកព្យាបាលនៅទីកន្លែងនោះ ក៏ទទួលបទពិសោធយ៉ាងញាក់សាច់ពីអមនុស្សដែលគេជឿថា នៅសណ្ឋិតនៅចាំព្រលានយន្តហោះសុវណ្ណភូមិនោះ។ អ្នកគ្រប់គ្រង និង ចាត់ការទូទៅព្រលានយន្តហោះបាន រាយការណ៍ថា នៅទីនេះជាង ១០ ឆ្នាំ អ្នកដែលចូលមកធ្វើការ ជាពិសេសអ្នកបម្រើការលើយន្តហោះ តែងនិយាយថា បានជួបប្រទះនារីស្លៀកឈុតបុរាណ ដើរចុះដើរឡើងនៅបរិវរណព្រលានយន្តហោះ កាន់តែច្រើនឡើង។ មានថ្ងៃមួយ អ្នកដំណើរម្នាក់បានរងរបួសនៅក្នុងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នៅ

អាកាសយានដ្ឋានសុវណ្ណភូមិបានអះអាងថា បានប្រទះឃើញស្ត្រីដែលគិតថាជាស្រីអាកាសចរ ក្នុងសម្លៀកបំពាក់បុរាណ បានកំពុងជួយជម្លៀសមនុស្សចេញពីយន្តហោះ A330-300 ដែលក្រោយមនុស្សជម្លៀសចេញពីយន្តហោះនោះ បានជួបឧប្បត្តិហេតុធ្លាក់ចេញពីផ្លូវរត់កាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីចុះដល់ប្រទេសចិន ដែលអ្នកបានចេញទាន់រស់រានមានជីវិតទាំងអស់។នាយកប្រតិបត្តិ Thai Airways បាននិយាយថា ៖ «គ្មានអ្នកបម្រើលើយន្តហោះណាម្នាក់ពាក់ឯកសណ្ឋានប្រពៃណីថៃនៅយប់នោះទេ»។ អ្នកបម្រើលើយន្តហោះទាំងអស់ពាក់អាវដៃខ្លី សួរសំណួរថា តើអ្នកណាជាអ្នកជួយអ្នកដំណើរចេញពីយន្តហោះដែលជួបគ្រោះថ្នាក់? លោក Chotisak Asapawiriya អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Airports of Thailand (AOT) បានមានប្រសាសន៍ថា ៖ «មុនពេលសុវណ្ណភូមិបើក

កុំថាតែអ្នកធ្វើដំណើរ បុគ្គលិកអាកាសយានដ្ឋានជាច្រើននាក់ បូករួមទាំងកម្មករការដ្ឋាន សុទ្ធតែបានឃើញស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណី ហើយបានឮសំឡេងស្ត្រីអាថ៌កំបាំងនៅលើផ្លូវអ្នកធ្វើដំណើរ ភាគខាងកើត ដែលជាកន្លែងគ្រោះថ្នាក់បានកើតឡើង។ រហូតអាជ្ញាធរអាកាសយានដ្ឋាន ប្រចាំក្រុងបាងកក ត្រូវបង្ខំចិត្តសាងសង់ទីអសនៈមួយ ក្នុងកិច្ចការគោរពគារវៈ និង ទប់ស្កាត់ការកើតមាននៃអភូតហេតុអរូប្បិយ និង អកុសលផ្សេងៗដែលកើតឡើងដោយអមនុស្សក្នុងព្រលានយន្តហោះសុវណ្ណភូមិ ព្រះរាជាណាចក្រថៃ»៕