ប្រទេសនីហ្សេរីយ៉ាប្រកាសថា នឹងមិនទទួលយកវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជិតហួសដឺឡេទៀតទេ

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ លោកស្រី Mojisola Adeyeye ប្រធាននិយតករគ្រឿងឧបភោគបរិភោគនិងឱសថរបស់នីហ្សេរីយ៉ាបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា តទៅថ្ងៃក្រោយ ប្រទេសខ្លួននឹងមិនទទួលយកវ៉ាក់សាំងជំងឺកូវីដ១៩ដែលជិតហួសដឺឡេទៀតទេ ។

ថ្ងៃដដែល លោកស្រី Mojisola Adeyeye បានថ្លែងនៅក្រុង lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងជាទីក្រុងធំបំផុតរបស់នីហ្សេរីយ៉ាថា បន្ទាប់ពីប្រទេសអភិវឌ្ឍន៍ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩រយៈពេលជាច្រើនខែរួចហើយ ភាគីនីហ្សេរីយ៉ាទើបទទួលវ៉ាក់សាំងតាមរយៈកម្មវិធី COVAX ឬការបរិច្ចាគរបស់ប្រទេសមួយចំនួន ប៉ុន្តែវ៉ាក់សាំងមួយចំនួនមានកាលបរិច្ឆេទខ្លីណាស់ ហើយដោយសារមូលហេតុចរាចរណ៍ទំនិញមិនអាចចាក់វ៉ាក់សាំងឱ្យទាន់ពេលក៏ហួសដឺឡេអស់ ។

លោកស្រីបានថ្លែងថា តទៅថ្ងៃក្រោយ នីហ្សេរីយ៉ានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីធានាឱ្យវ៉ាក់សាំងដែលទទួលបានទាំងអស់មានកាលបរិច្ឆេទពី៥ដល់៦ខែ ។