ខ្សោយមែនទេ? ផ្លែឈើ ៣យ៉ាង ដែលជំនួយសុខភាពផ្លូវភេទរបស់លោកអ្នក….

សុខភាព គឺជាបញ្ហាមួយដ៏ចម្បង សំរាប់មនុស្សគ្រប់រូប ជាពិសេស គឺសុខភាពនៅលើគ្រែជាមួយនឹងដៃគូរបស់អ្នក តែម្តង។ ការព្រួយបារម្ភ និង ភាពភ័យខ្លាចពីដៃគូ ឬ មិត្តស្រីរបស់អ្នក ដោយសារអ្នក មិនមានភាពខ្លាំងក្លា ឬ ផ្តល់មិនគ្រប់គ្រាន់ដល់នាង។ តើអ្នកជួបប្រទះនឹងបញ្ហាបែបនេះ
មែន ដែរឬទេ? ខាងក្រោមនេះ គឺជារូបមន្ត ៣យ៉ាង ដែលធ្វើឱ្យបុរស និង ស្រ្តីខ្លាំង នៅពលកំពុងក្នុងសមរភូមិ លើគ្រែ។

១/ ប៉េងប៉ោះ៖ ការសិក្សារស្រាវជា្រវមួយ បានបង្ហាញថា ផ្លែប៉េងប៉ោះ សម្បូរដោយ សារធាតុ
lycopene ជាផ្នែកមួយ មានក្នុងវីតាមីន A ដែលមានតួនាទីជួយទ្រទ្រង់សុខភាពក្រពេញប្រូស្តាត
ជាពិសេស ជួយឱ្យអ្នកទទួលផ្លែប៉េងប៉ោះ មានកំលាំង អារម្មណ៍រួមភេទ ខ្លាំងក្លា។

២/ ទំពាំងបាយជូបារាំង ជាប្រភេទផ្លែឈើម្យ៉ាង សម្បូរដោយ សារធាតុប៉ូតាស្យូម វីតាមីន A
និង វីតាមីនE ដែលជួយបង្កើនឱ្យមានកាមតណ្ហាខ្លាំងខ្លា និង ជួយផលិត អ័រម៉ូនភេទ។

៣/ ផ្លែស្ត្របឺរី ជាឱសថ ដ៏មានប្រសិទ្ធិភាពបំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាងសំរាប់
ជួយព្យាបាលរោគ អសមត្ថភាពផ្លូវភេទ របស់បុរស៕