ដឹងហើយស្លុតចិត្ត!ទម្លាយដើមហេតុដែលម្ដាយចុង ធ្វើបាបកូនរហូតដល់ស្លាប់

ដឹងហើយស្លុតចិត្ត!ទម្លាយដើមហេតុដែលម្ដាយចុង ធ្វើបាបកូនរហូតដល់ស្លាប់

ការស្លាប់របស់ក្មេងស្រីវ័យ ៨ ឆ្នាំម្នាក់ ក្នុងប្រទេសវៀតណាម កំពុងតែទទួលបានការចាប់អារម្មណ៍ ខ្លាំង មិនថានៅវៀតណាម ឬនៅកម្ពុជាទេ ពេសនៅតាមបនន្ដាញសង្គមតែម្ដង ។

ការស្លាប់របស់ក្មេងស្រីដ៏កម្សត់រូបនេះដែរ ត្រូវបានឱ្យដឹងថា គឺជាស្នាដៃដ៏យង់ឃ្នងរបស់ម្ដាយចុងរបស់នាង។
កាលពីវេលាម៉ោងប្រមាណជា ៧ និង ៤៥ នាទីយប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្មេងស្រីម្នាក់ដែលកំណត់ឈ្មោះថា N.T.V.A. ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយរូបនាងសន្លប់បាត់ស្មារតី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ មុនពេលដល់មន្ទីរពេទ្យ។ ទោះជាយ៉ាងណា ក្រោយការស្លាប់របស់ក្មេងស្រីរូបនេះ ក្រុមគ្រូពេទ្យក៏បានចាប់ធ្វើកោសល្យវិច័យលើសាកសពដើម្បីស្វែងរកមូលហេតុនៃការស្លាប់ពិតប្រាកដ ហើយលទ្ធផលដែលទទួលបាននោះគឺគួរឱ្យខ្លោចចិត្តជាទីបំផុត។ ក្មេងស្រីរងគ្រោះ គឺមានស្នាមជាំ និង របួសធំៗសឹងពាសពេញរាងកាយ ដែលស្នាមរបួសថ្មីៗទាំងនេះគឺត្រួតលើស្នាមរបួសចាស់លើផ្ទៃមុខ។ តាមតឹកតាងនៃរបួស គ្រូពេទ្យក៏សន្និដ្ឋានថា ជនរងគ្រោះគឺត្រូវបានគេវាយដំរហូតដល់ស្លាប់។ព្រមនឹងលទ្ធផលដែលទទួលបានពីគ្រូពេទ្យ ប៉ូលិសក៏បានដាក់ការសង្ស័យខ្លាំងទៅលើម្ដាយចុងជនរងគ្រោះ ហើយក៏សម្រេចធ្វើការឃាត់ខ្លួនស្ត្រីជាម្ដាយចុង ដើម្បីយកមកធ្វើការសាកសួរ និង ស៊ើបអង្កេតបន្ថែម។ស្ថិតក្នុងប៉ុស្តិ៍ប៉ូលិស ស្ត្រីជាម្ដាយចុងដែលមានឈ្មោះថា V.N.Q.Tr. បាននិយាយសារភាពដំណើរដើមទងរវាងនាង និង គ្រួសារខាងគូដណ្ដឹងទាំងអស់ ដែលធ្វើឱ្យមហាជនជា

ច្រើនកាន់តែញ័រសាច់ខឹងសម្បាគ្រប់គ្នា។ តាមចម្លើយសារភាព នាង Tr. បាននិយាយថា នាងគឺជាគូដណ្ដឹងលោក N.K.Tr.Th. (ឪពុកបង្កើតក្មេងស្រីរងគ្រោះ) ដែលពួកគេទាំង ២ រួមទាំងកូនស្រី រស់នៅក្នុងអាផាតមិនមួយកន្លែងក្នុងស្រុក Binh Thanh។ស្ត្រីរូបនោះបានបន្តទៀតថា នៅអំឡុងខែកញ្ញា ឆ្នាំ ២០២១ នៅពេលដែលក្មេងស្រីរងគ្រោះ A ចាប់ផ្ដើមរៀនតាមអនឡាញ នាង Tr. ត្រូវបានគូដណ្ដឹងប្រាប់ឱ្យជួយមើលថែ និង បង្រៀនកូនរបស់លោក។ អំឡុងពេលកំពុងរៀននោះ នាង Tr. គឺតែងតែវាយដំក្មេងស្រីរងគ្រោះជានិច្ច។ អំឡុងពេលនោះដែរ នាង Tr. ថែមទាំងបានចូលហាងអនឡាញកុម្ម៉ង់ទិញរំពាត់យកមកវាយក្មេងស្រីរូបនោះថែមទៀត ហើយក្រោយរំពាត់បាក់ នាងក៏បានប្រើប្រាស់ដំបងឈើយ៉ាងក្រាស់យកមកបន្តវាយដំបន្ថែម។រហូតមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្មេងស្រីរងគ្រោះ A. គឺចូលរៀនតាមអនឡាញដូចរាល់ដង ដែលពេលវេលានាងរៀនគឺចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១១

ព្រឹក។ ក្រោយមក នាង Tr. ក៏បានធ្វើស៊ុបហ្វើ (Pho) និង ឱ្យទឹកដោះគោដល់ក្មេងស្រីរងគ្រោះញ៉ាំ។ មកដល់វេលាម៉ោង ៣ និង ៣០ នាទីថ្ងៃដដែល នាង Tr. ក៏បន្តមើលការរៀនសូត្ររបស់ក្មេងស្រី A ដូចរាល់ដង ហើយលើកនេះក៏មិនខុសពីពេលមុនៗដែរ នាងបានវាយដំក្មេងតូចនោះរហូតកន្លះម៉ោងឯណោះ។នៅម៉ោងប្រមាណ ៦ ល្ងាចថ្ងៃដដែល ក្មេងស្រី A. ក៏ចាប់ផ្ដើមបង្ហាញអាការទន់ខ្សោយ ហើយនាងក៏បានរត់ចូលបន្ទប់ដើម្បីសម្រាក។ ក្រោយមក នាង Tr. ក៏បានចូលទៅមើល ហើយក៏ឃើញក្មេងរងគ្រោះកំពុងក្អួត ហើយប្រែទៅជាខ្សោយទៅៗ ទើបនាងសម្រេចចិត្តខលទៅគូដណ្ដឹងនាង Th ប្រាប់ពីបញ្ហាកូនស្រីរបស់លោក។ នៅពេលលោក Th មកដល់ ក៏បានទាក់ទងទៅឡានពេទ្យយកកូនស្រីទៅសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែជាអកុសល ក្មេងស្រីរងគ្រោះបានផុតដង្ហើមបាត់

ទៅហើយ។គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខាងភ្នាក់ងារប៉ូលិសកំពុងបន្តសាកសួរ និង ស៊ើបអង្កេតបន្ថែម ស្វែងរកអ្នកពាក់ព័ន្ធនឹងករណីស្លាប់របស់ក្មេងស្រីតូចវ័យត្រឹម ៨ ឆ្នាំរូបនេះ៕
ប្រភព៖ Kenh14