ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ​កែចង្កូតពីស្តាំមកឆ្វេង​ នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឡេីយ

ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ​កែចង្កូតពីស្តាំមកឆ្វេង​ នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វេីអាជីវកម្ម​ ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ និងចុះបញ្ជីផ្តល់បណ្ណសម្គាល់​ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡេីយ​ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ​ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ​ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព​ និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។
ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ សូមជម្រាបជូនបន្ថែមថា៖​ កន្លងមកក្រសួងបានទទួលស្គាល់​ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨​ ធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖
១.ក្រុមហ៊ុន​ Fuji Form Co., Ltd
២.ក្រុមហ៊ុន​ Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន​ S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន​ Seconimex Co., Ltd
៥.ក្រុមហ៊ុន​ សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រ​មានជ័យ
៧.ក្រុមហ៊ុន​ ភី.អ.វ៉ាយ​ គ្លូបល​ ឯ.ក
៨.ក្រុមហ៊ុន​ ប៉ាវ​ គីមស្រ៊ាង។