​ស្តេចប្រដាល់​ហ្វីលីពីន Manny Pacquiao ប្រកាស​ចូលនិវត្តន៍​ ដើម្បីប្រជែង​យក​តំណែង​ប្រធានាធិបតី​

វីរបុរស​ប្រដាល់​ហ្វីលីពីន និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​សម្រាប់​តំណែង​ប្រធានាធិបតី​ឆ្នាំ២០២២ លោក Manny Pacquiao បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះថា ​លោក​កំពុង​ព្យួរ​ហ្គ​ង់​ដៃ​ប្រដាល់​របស់​លោក បន្ទាប់ពី​ប្រកប​អាជីព​ដ៏​ភ្លឺស្វាង​នៅ​លើ​សង្វៀនអស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

ម្ចាស់​ជើងឯក​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​ទស្សនវិស័យ​ខ្ពស់​ ក្នុង​ការ​ប្រជែង​យក​តំណែងបន្តវេន​ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយ​ថា ​ការ​ចាក​ចេញ​ពី​វិស័យ​កីឡា​ដែល​ជួយ​លើក​លោក​ចេញពី​ភាព​ក្រីក្រ​គឺជា “​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត​” នៃ​ជីវិត​របស់​លោក​។​ កីឡាករ​វ័យ ៤២​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សារ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដែល​បាន​ចែកចាយ​បន្ត​យ៉ាង​ឆាប់រហ័ស​ថា “​វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួលយក​ថា​ ពេលវេលា​របស់ខ្ញុំ​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​អ្នក​ប្រដាល់​ដល់ពេល​ត្រូវ​បញ្ចប់​”។​

​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក​រូប​នេះ​បាន​បន្ថែម​ថា​ ថ្ងៃនេះ​ខ្ញុំ​កំពុង​ប្រកាស​ចូលនិវត្តន៍​ ដែល​ការ​ប្រយុទ្ធ​ក្នុង​អំឡុង​ពេល​ដ៏​រុងរឿង​របស់​លោក​ បាន​បញ្ឈប់​ចរាចរណ៍​ក្នុង​ប្រទេស​ហ្វីលីពីន និង​ថែមទាំង​មាន​ឧក្រិដ្ឋកម្ម​ទៀត​ផង​។​ ស្ដេច​ប្រដាល់ Pacquiao ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ឆ្នាំ២០១០ ក្នុង​នាម​ជា​សមាជិកសភា​ មុន​ពេល​ជាប់ឆ្នោត​ព្រឹទ្ធសភា​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​លោក​នឹង​បោះ​ជំហាន​ទៅ​រក​តំណែង​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ៕