ភ្ញាក់ព្រឺត​! មាស សុខសោភា ចូលខមិនបែបនេះក្រោយ ឆន សុវណ្ណរាជ ទម្លាយរូបរៀបការរបស់ខ្លួន

តារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា ដែលបងប្អូនមហាជនគោរព ស្រលាញ់ ពិសេស នាងមានសម្លេងពិរោះពីធម្មជាតិ អាចបន្ទន់ចិត្តអ្នកស្ដាប់អោយផ្ចង់ស្ដាប់នាង ហើយអ្នកនាង បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណីតាំងពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០០៩ មកម្ល៉េះ បើគិតមកដល់ពេលនេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល ១២ ឆ្នាំហើយ។

វាហាក់ជារឿងភ្ញាក់ផ្អើលមួយដោយសារតែ មានហ្វេនខ្លះនៅមិនដែលដឹងទាល់តែសោះអំពីជីវិតឯកជនរបស់អ្នកនាង ថានាងមានស្វាមីនោះទេ ស្រាប់តែពេលនេះ លោក ឆន សុវណ្ណរាជ ទម្លាយរូបកាលពី១២ឆ្នាំ មុន ទើបដាច់ផ្ងាររៀងខ្លួន ។

យ៉ាងណាមិញ ក្រោយពីលោក ឆន សុវណ្ណារាជ ទម្លាយរូបថតមង្គលការរបស់ មាស សុខសោភា និង ស្វាមី ក្នុងនោះគេបានឃើញសាមីខ្លួន ពោលគឺកញ្ញា មាស សុខសោភា បានចូលទៅខមមិនហាក់ហួសចិត្ត និង អស់សំណើចខ្លាំងណាស់ដែរ ដោយសុខៗមិត្តភក្តិរបស់ខ្លួនបានបង្ហោះរូបភាពអាថ៌កំបាំងកាល ១២ ឆ្នាំមុន។ក្នុងនោះ អ្នកនាង មាស សុខសោភា បានខមមិនថា ៖ «ធ្វើស៊ីសាហាវ ពូរាជ»។ ខមមិនរបស់អ្នកនាង មាស សុខសោភា ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលទៅខមមិនអបអរសាទររូបនាង និង ស្វាមីក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំនេះដែរ៕