សង្គ្រាមបង្ហូរឈាមបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនទសវត្សរវាងប្រទេសជិតខាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនប៉ុន្តែទីបំផុតនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៣ តំណាងនៃភាគីទាំងពីរបានជួបជុំគ្នានៅសេតវិមានរបស់អាមេរិកដើម្បីសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយឡើង។
ការប្រយុទ្ធគ្នារវាងពួកពូជសាសន៍ជ្វីហ្វ និងពួកអារ៉ាប់ នៅប៉ាឡេស្ទីនមានតាំងពីទសវត្សរ៍ ឆ្នាំ១៩២០ នៅពេលដែលក្រុមទាំងពីរបានអះអាងថាជាទឹកដីដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស។
នៅខែឧសភាឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែលត្រូវបានប្រកាសហើយប្រទេសអារ៉ាប់៥ បានវាយប្រហារគាំទ្រដល់ពួកប៉ាឡេស្ទីន។ ជនជាតិអ៊ីស្រាអែលដែលមានចំនួនច្រើនលើសលប់បានវាយប្រហារកងទ័ពអារ៉ាប់ហើយបានដណ្ដើមយកទឹកដីច្រើនដែលបានបម្រុងទុកសម្រាប់ពួកអារ៉ាប់។
ក្នុងតំណាក់កាលសង្គ្រាមនៅក្នុងឆ្នាំ១៩៤៩ បទឈប់បាញ់គ្នាដែលសម្របសម្រួលដោយយូអិនបានលប់ចោលដោយរដ្ឋអ៊ីស្រាអែលក្នុងទឹកដីការត្រួតពិនិត្យអចិន្ត្រៃរបស់ខ្លួន។
អ៊ីស្រាអែលបានដាក់កំហិតសិទ្ធិរបស់ពួកអារ៉ាប់ដែលនៅសេសសល់ដោយភាគច្រើននៃពួកអារ៉ាប់ប៉ាឡេស្ទីនដែលបានចាកចេញពីទឹកដីអ៊ីស្រាអែលនិងបានដកថយទៅតំបន់ West Bank ហើយបន្ទាប់មកត្រូវបានគ្រប់គ្រងដោយរដ្ឋTransjordan និងខ្លះទៀតនៅហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយអេហ្ស៊ីប៕