ស្លុតមិនស្ទើរ! យប់មិញ គង់ ចាន់ស្រីមុំ ស្រាប់តែត្រូវបញ្ជូនចូលពេទ្យបន្ទាន់ ក្រោយ…
ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នេះបើតាមការបង្ហោះរបស់ តារាស្រីគង់ ចាន់ស្រីមុំ បាន បង្ហោះរូបភាពគេងលើគ្រែពេទ្យស្ដូកស្ដឹង ព្រមទាំងប្រាប់ឱ្យដឹងថា នាងទើបតែដឹងខ្លួនពីសន្លប់ ប៉ុន្តែក៏មិនបានធ្វើការបញ្ជាក់ឱ្យដឹងថា មានបញ្ហាអ្វី ទាំងនេះ ធ្វើអោយ មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ អ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ មានការភ្ញាក់ផ្អើល និង កើតក្ដីព្រួយបារម្ភខ្លាំងចំពោះអ្នកនាង ។
ក្រោយពីទទួលដំណឹងថាអ្នកនាង មានបញ្ហាសុខភាពធ្ងន់រហូតដល់សន្លប់ចូលសម្រាកមន្ទីរពេទ្យកាលពីយប់មិញមានហ្វេនជាច្រើន ខមិនសួរនាំព្រមទាំងបានជូនពរអោយឆាប់ជាសះស្បើយ ។
ក្នុងសារអ្នកនាង អមជាមួយរូបភាព ២ ទៅ ៣ សន្លឹក បញ្ជាក់ថា «Hi… I’m ok ដឹងខ្លួនពីសន្លប់ហើយ អរគុណបេះដូងគ្រប់គ្នាដែលបានសួរសុខទុក្ខ និង ជូនពរ គេងពេទ្យតែមួយយប់សោះនឹកគ្រាប់ពេជ្រណាស់ @kem_seimorokot_momo»។




