កុនលុយខ្លាំង! បាត់មុខសាសាយូរចេញមកលើកនេះ ទឹកភ្នែករហាម រឿងគេជំពាក់លុយមិនសងខ្ទង់…

សម្បូរណាស់! បាត់មុខសាសាយូរចេញមកលើកនេះ ទឹកភ្នែករហាម រឿងគេជំពាក់លុយមិនសងខ្ទង់…

តារាចម្រៀងស្រីធ្លាប់ទទួលបានប្រជាប្រិយភាពពីមហាជន សាសា នៅក្នុងផលិតកម្មថោន ដែលហ្វេនពេញនិយមជាងគែគឺបទ «បោកខោអាវនឹកស្នេហ៍» ដែលមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីចេញបទនេះ យើងសង្កេតឃើញអ្នកនាងហាក់ស្ងាត់បាត់មុខពីវិស័យសិល្បៈមួយរយៈធំ ស្រាប់តែថ្មីៗនេះលេចមុខឡើងវិញធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើល ។

ក្រោយស្រីស្រស់រូបនេះបង្ហោះសារទាំងទឹកភ្នែក ប្រកាសរកកូនបំណុលដែលជាមិត្តជិតដិត បានខ្ចីលុយសុទ្ធប្រមាណជិត ១០ ម៉ឺនដុល្លារ ហើយរត់បាត់ស្រមោល។តាមការទម្លាយពីតារាចម្រៀង សាសា បានឱ្យដឹងយ៉ាងច្បាស់ថា កូនបំណុលរបស់នាងឈ្មោះថា Mrr Heng ដែលគេស្គាល់ជាហាយសូរដ៏ល្បីម្នាក់នៅក្នុងពិភពសិល្បៈ ហើយបច្ចុប្បន្នឈ្មោះ Mrr Heng នេះ ក៏ត្រូវបានគេបង្ហោះពេញហ្វេសប៊ុកគឺជាមេតុងទីនរត់ចោលស្រុក ដែលបានបោកលុយគេសរុបជិត ៤០ ម៉ឺនដុល្លារឯណោះ។ដោយឡែកពាក់ព័ន្ធនឹងករណីតារាចម្រៀង សាសា តារាស្រីរូបនេះបានអះអាងថា លុយជិត ១០ ម៉ឺនដុល្លារដែល Mrr Heng បានខ្លី គឺជាលុយសុទ្ធ

មិនមែនជាលុយតុងទីនទេ ហើយកាលនោះនាងបានយកនាឡិកាពេជ្រទៅបញ្ចាំដើម្បីយកលុយឱ្យបុរសខាងលើខ្ចីទៀតផង។សាសា រៀបរាប់ថា ៖ «ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុះក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែលដឹងគ្រប់យ៉ាងថាខ្ញុំកំពុងតែពិបាក ហើយពិបាកខ្លាំង ហេងអើយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងបងទេ គឺលុយសុទ្ធជិត 100k តែម្ដង សង្ឃឹមអ្វីដែលអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកើតឡើងទេ ខ្ញុំត្រូវមើលកូន និងប្អូនៗខ្ញុំទៀត អ្នកក៏ដឹងដែរ ពេលដែលអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឱ្យទៀត គួរតែនឹកដល់ពេលហ្នឹងផងហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង»៕