កាចៗណាស់! អ៊ីណូចេញមកលើកនេះកក្រើក ទៀតហើយ

កាចៗណាស់! អ៊ីណូចេញមកលើកនេះកក្រើក ទៀតហើយ

ភ្នំពេញ៖ លោក អ៊ីណូ គឺជាតារាចម្រៀងម្នាក់ដែល តែងលេងស្ទីលតុបតែងខ្លួនបែបប្លែកៗ និង អាចទាក់ទាញចិត្តអ្នកគាំទ្រអោយចាប់អារម្មណ៍កាន់តែខ្លាំង ក្រៅពីការលេងខ្លួន លោកមានសំឡេង ដែលពិបាករកអ្នកណានឹងអាចធ្វើបានដូចលោក នេះជាភាពទាក់ទាញខ្លាំងបំផុត ។

ដោយឡែក ឈានដល់ពេលជិតដាច់ឆ្នាំនេះ លោក អីណូ កាន់តែលេងខ្លួនកាចជាងមុនទៅទៀត ដោយលើកនេះ លោកបានជ្រើសយកអាវខ្មៅមួយឈុត និងមានអាវក្រៅពណ៍មាស ហើយលេងស្លាបព្រុយៗនៅលើស្មាសងខាងផងដែរ ដោយមើលទៅគឺប្លែកមែនទែន តែមើលទៅនៅតែសង្ហាម្យ៉ាងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលតែងខ្លួនស្ទីលថ្មីៗ មិនដែលឱ្យហ្វេនមានអារម្មណ៍ថាសាំភ្នែកនោះទេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖