ប៉ុនបាតែតម្លៃខ្លឹម! ទម្លាយតម្លៃកាបូបរបស់ គង់ ចាន់ស្រីមុំ ដែលប្តីទិញឱ្យញាក់សាច់

បើនិយាយពី កំពូលតារាស្រីហាយសូរ អ្នកនាង គង់ ចាន់ស្រីមុំ មហាជនច្បាស់ជាស្គាល់រួចមកហើយ ក្រៅពីជោគជ័យផ្នែកជំនួញ អ្នកនាង មានភាពជោគជ័យខ្លាំងសម្បើម ក្នុងជីវិតគ្រួសារ និងបានសាងគ្រួសារយ៉ាងមានសុភមង្គលទៀតផង ។

អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ជាក់ស្ដែងដល់ថ្ងៃបុណ្យណូអែលឆ្នាំ ២០២១ នេះ ស្វាមីរបស់ តារាស្រីរូបនេះ ក៏មិនឱ្យអាកខានក្នុងការជូនកាដូយ៉ាងមានតម្លៃចំពោះភរិយាផងដែរ ដោយបានឃើញកៀកថ្ងៃបុណ្យណូអែលកន្លងទៅនេះ អ្នកនាង បានធ្វើការបើកបង្ហាញកាដូ ដែលជាកាបូបដៃមានទំហំតូចមួយម៉ាកល្បី Dior ប្រភេទ Micro Lady Dior Bag ពណ៌មាសយ៉ាងស្រស់ស្អាតខ្លាំង។

ដោយសារតែវាមានភាពស្រ់ស្អាតខ្លាំង ហ្វេនម្នាក់បានសួរទៅកាន់អ្នកនាងពីតម្លៃរបស់វា អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺតម្លៃវាថ្លៃខ្លាំងបំផុត មហាជនអ្នកគាំទ្របើកភ្នែកធំៗ ហាក់មានការភ្ញាក់ផ្អើលខ្លាំង ព្រោះតម្លៃវា ៤៣០០ ដុល្លារអាមេរិកឯណោះ៕