កក្រើកជាថ្មី ! លោក ស្រី ទ្រី ដាណា ទម្លាយស្នាមដែលពូម៉ៅវាយធ្វើបាប ឃើញហើយខ្លោចចិត្តណាស់

មហាជនអ្នកលេងបណ្ដាញសង្គមសុទ្ធសឹងតែបានជ្រាបហើយទាក់ទិននឹងរឿងរ៉ាវយ៉ាងក្ដៅគគុកកើតឡើងក្នុងគ្រួសាររបស់ ថៅកែហាងពេជ្រ ទ្រី ដាណា ដែលជាបុគ្គលល្បីឈ្មោះមួយរូប កាលពីដើមខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដែលថៅកែស្រីរូបនេះ និងសា្វមី មានបញ្ហារកាំរកូសជាមួយគ្នាខ្លាំង រហូតអ្នកស្រី ដាច់ចិត្តធ្វើការប្រកាសលែងលះគ្នា ។

រឿងរ៉ាវហាក់ស្ងប់ម្ដងទៅហើយ តែពេលនេះ កំហឹងបានឆាបឆេះឡើង ព្រោះតែទ្រាំលែងបាននូវការនិយាយ ឌឺដងដៀមដាម នេះបើតាមលោកស្រីបញ្ជាក់គឺដោយសារពូម៉ៅ ចូលខមិនក្នុងគ្រុបបោះដុំ ហើយ ជេរដៀលអ្នកនាងកប់មាត់ទើបបណ្ដាលរហូតមកដល់ ទម្លាយពីរឿងរ៉ាវហឹង្សាដែលស្វាមីរបស់ខ្លួនធ្វើបាបជាច្រើនលើកជាច្រើនសារ ។

បន្ទាប់ពីមានការតតាំងពាក្យសម្ដីនឹងគ្នា ថៅកែហាងពេជ្ររូបនេះ និងស្វាមី ក៏បានរស់នៅដាច់ដោយឡែកគ្នា ព្រមទាំង អ្នកស្រី ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថា នឹងធ្វើសុំណុំរឿងឡើងតុលាការធ្វើការលែងលះនឹងស្វាមីផងដែរ។ដោយឡែកមកដល់ពេលនេះ រឿងរ៉ាវខាងលើនេះ ក៏នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយស្រាប់តែយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ គេក៏បានឃើញ ថៅកែស្រី ទ្រី ដាណា បានធ្វើការទម្លាយនូវរូបភាពស្លាកស្នាមលើមុខ ដែលអ្នកស្រី រៀបរាប់ឱ្យដឹងថា ជាស្លាកស្នាមហឹង្សាដែលអតីតស្វាមីរបស់ខ្លួន បានវាយធ្វើបាបកាលពីនៅរួមរស់ជាមួយគ្នា ដែលអ្នកស្រីបានលាក់បាំងការឈឺចាប់ទាំងនេះរាប់ឆ្នាំហើយ។ក្នុងនោះ ថៅកែស្រីរូបនេះ បានឱ្យដឹងផងដែរថា រឿងរ៉ាវហឹង្សា និងបញ្ហាគ្រួសារទាំងអស់ដែលបានកើតឡើង អ្នកស្រី បានសុំចប់ដោយសន្តិភាពរៀងខ្លួនហើយ ប៉ុន្តែអ្នកស្រីដាច់ចិត្តទម្លាយរឿងដ៏ឈឺចាប់នេះឡើង ក៏ព្រោះតែ ក្រុមគ្រួសារខាងអតីតស្វាមី និងអតីតស្វាមី របស់អ្នកស្រី នៅតែបន្ត បំពាន និងចោទប្រកាន់ បង្ខូចឈ្មោះដោយទម្លាក់កំហុសលើអ្នកស្រីទៀត។នេះបើតាមបណ្ដាញសង្គមរបស់ ថៅហាងពេជ្រ ទ្រី ដាណា បានបង្ហោះរូបភាព និងសរសេររៀបរាប់យ៉ាងវែង

អន្លាយពីទំហំនៃការឈឺចាប់ដែលកប់ទុករាប់ឆ្នាំទម្លាយប្រាប់ដល់មហាជនថា ៖ «ស្លាកស្នាមមិនអាចបំភ្លេចបានក្នុងឆាកជីវិតនេះ ស្លាកស្នាមដែលពូម៉ៅគាត់វាយធ្វើបាប ហើយជាអ្វីដែលមិនធ្លាប់ទម្លាយពីមុនមក ក៏ព្រោះគិតពីកិត្តិយស គិតពីកូន ហើយក៏ខ្មាសគេ នៅមានរឿងជាច្រើនទៀត ដែលមិនអាចនិយាយអស់ ហើយក៏មិនគួរនិយាយក្នុងនាមជាមនុស្សស្រី នឹកឃើញពេលណា ទឹកភ្នែកហូរស្រក់ពេលនោះ ព្យាយាមធ្វើជារឹងមាំ ព្យាយាមធ្វើជាមនុស្សម្នាក់អស្ចារ្យ លាក់បាំងភាពឈឺចាប់រាប់ឆ្នាំ តែពេលនេះមិនអាចទ្រាំបានទៀតទេ ខ្ញុំធ្លាប់ផ្ដល់ឱកាសឱ្យគាត់ច្រើនដងហើយ ក៏គិតកិត្តិយសខ្លួនឯងជាស្រី ជាម្ដាយ តែអ្វីដែលទទួលបានគឺការឈឺចាប់ម្ដងហើយម្ដងទៀត លើកនេះ ក៏ខ្ញុំសុំចប់ដោយសន្តិភាពរៀងខ្លួន តែគាត់នៅបំពាន បងប្អូន និងម្ដាយគាត់នៅតែចោទប្រកាន់ខ្ញុំ បង្ខូចឈ្មោះខ្ញុំ ទម្លាក់កំហុសលើខ្ញុំ»។ជាមួយគ្នានោះ អ្នកស្រី ក៏បានបន្តទៀតថា ៖«ស្លាកស្នាមលើរាងកាយ វាមិនស្មើនឹងឈឺចាប់ក្នុងចិត្ត ហើយប្រឹងទ្រាំទេ ខ្ញុំអាណិតពុកម៉ែខ្ញុំ ដែលមិនអាចការពារខ្លួនឯងបាន អោយគេធ្វើបាបបែបនេះ អោយគេធ្វើបាបរាងកាយកូនពួកគាត់ ខ្ញុំខុសអី ខំប្រឹងគ្រប់បែបយ៉ាង គ្មានពេល

សម្រាក គឺដើម្បីគ្រួសារ និងកូនៗ ចុងក្រោយទទួលបានការតបស្នងបែបនេះ។ ខ្ញុំធ្លាប់ប្រាប់គាត់ហើយ បើគាត់ព្រមដោះលែងខ្ញុំដោយសន្តិវិធី យើងនឹងរស់នៅមានក្ដីសុខរៀងខ្លួន តែគ្រួសារ បងប្អូន និងម្ដាយគាត់ មិនព្រមទេ នៅតែតាមបង្ខូចឈ្មោះខ្ញុំ។ ខ្ញុំសុំចុះ យើងចប់គ្នាត្រឹមហ្នឹង ឈប់រករឿងខ្ញុំទៀត អាណិតកូន សូមមនុស្សប្រុសគ្រប់រូប នឹកឃើញពេលស្រលាញ់ថ្នាក់ថ្នមប្រពន្ធដំបូងផង មិនបានច្រើន សុំត្រឹម ៥០% ពេលជួបដំបូងក៏បានយល់ពីអារម្មណ៍មនុស្សស្រី ផ្ដល់ការអាណិតខ្លះផង»៕