ឆ្មក់​បង្ក្រាប!តាំង​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​ នៅ​ស្រុក​តាំងគោក​ ខេត្តកំពង់ធំ​

​កំពង់ធំ​ ៖​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ ពី​ឯកឧត្តម​ ស៊ិ​ន​ វិ​រ​:​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​ និង​លោកស្រី​ឧត្តមសេនីយ៍ត្រី​ កង​ កូយ​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​សូ​យោង​ ឃុំ​ សូ​យោង​ ស្រុក​តាំងគោក​ ខេត្តកំពង់ធំ​ នា​វេលា​ម៉ោង​ ១៩​ និង​ ២០​នាទី​ ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​២០២១​ ។​

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អ៊ូ​ សុខ​ហៀ​ង​ ហៅ​ ប៉ក់​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​ និង​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​១០​នាក់​ ក្នុង​នោះ​អនីតិជន​ចំនួន​០៧​នាក់​ បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​កសាង​នីតិវិធី​ចាត់ការ​បន្ត​ ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ