ជួបវ៉ាក់សាំង ជួបស្នេហ៍! គូស្នេហ៍សម័យកូវីដ ជួបគ្នាពេលចាក់វ៉ាក់សាំង ចងចិត្តដឹកដៃគ្នាភ្ជាប់ពាក្យ

ជួបវ៉ាក់សាំង ជួបស្នេហ៍! គូស្នេហ៍សម័យកូវីដ ជួបគ្នាពេលចាក់វ៉ាក់សាំង ចងចិត្តដឹកដៃគ្នាភ្ជាប់ពាក្យ

កម្ពុជា ចាប់តាំងពី ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការរីករាលដាលជំងឺកូវីដ-១៩ គួរឱ្យបារម្ភដែលជាហេតុ នាំឱ្យរដ្ឋាភិបាល សម្រេចយកវិធីសាស្ត្រដោះស្រាយ តាមរយៈការចាក់ស្រោចវ៉ាក់សាំង ទូទាំងរាជធានី-ខេត្ត ។

ទន្ទឹមនឹងនេះ បានធ្វើឱ្យគូស្នេហ៍មួយគូបានជួបគ្នា ដោយនិស្ស័យ ធ្វើអោយជួបគ្នាតែម្ដង នៅកន្លែងចាក់វ៉ាក់សាំង ្ដើមស្រលាញ់គ្នា ឈានទៅដល់ការចាប់ដៃគ្នា ជួបចាស់ទុំ រៀបពិធីភ្ជាប់ពាក្យ ស្របទៅតាមប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។

ក្នុងនោះតាមរយៈ កូនកំលោះដែលជាគ្រូពេទ្យចាក់វ៉ាក់សាំង បានបញ្ជាក់នៅលើគណនីរបស់ខ្លួនមានឈ្មោះ Khi Vannara ឱ្យបានដឹងថា ៖ «អរគុណយុទ្ធនាការចាក់វ៉ាក់កូវីដ-១៩ ដែលធ្វើឱ្យពួកយើងមាននិស្ស័យបានស្គាល់គ្នា។ ស្គាល់គ្នាដំបូង គាត់ប្រាប់ថា បើស្រឡាញ់អូនពិតឱ្យតម្លៃអូន ចូរបងនាំម៉ាក់ប៉ាបង មកជួបម៉ាក់ប៉ាអូនតាមប្រពៃណី។ បងក៏បានសន្យាថា បងនឹងធ្វើឱ្យបាន បងមិននិយាយឱ្យអូនជឿ តែបងធ្វើឱ្យអូនឃើញ បងមិនឱ្យអូនរស់ក្នុងក្តីស្រមៃ បងឱ្យអូនរស់នៅក្នុងការពិត»។តាមរយៈការជួបគ្នាជាព្រេងនិស្ស័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាខំមិនជូនពរព្រោងព្រាត កោតសរសើរចំពោះគូស្នេហ៍អ្នកទាំង ២ និង បានចូលរួមអបអរសាទរ ព្រមទាំងជូនពរស្រឡាញ់ថែរក្សាគ្នា ដល់ចាស់រៀងទៅ៕