វីរុសបម្លែងខ្លួនថ្មី Omicron បន្តបង្អាក់ផែនការធ្វើដំណើរនៅសហរដ្ឋអាមេរិក

វីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុសCOVID-19 កំពុងបន្តបង្អាក់ផែនការឈប់សម្រាកវិស្សមកាល សម្រាប់អ្នកធ្វើដំណើររាប់ម៉ឺននាក់នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើររាប់រយបន្ថែមទៀតកាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីបញ្ហាបុគ្គលិកដែលទាក់ទងទៅនឹងវីរុស COVID-19 ខណៈ មានការព្រួយបារម្ភលើ ការបង្អាក់ការធ្វើដំណើររបស់ប្រទេសនេះ អូសបន្លាយហួសពីថ្ងៃបុណ្យ ណូអែលដោយគ្មានការ បញ្ជាក់ច្បាស់លាស់ថានៅពេលណាដែលកាលកាលបរិច្ឆេទធម្មតានឹងបន្តវិញ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យ ដឹងថា ជើងហោះហើរជាង៧០០ ដែលចូល និងចាកចេញពីសហរដ្ឋអាមេរិកត្រូវបានលុប ចោល។