ស្លឹកឈើជ្រុះមិនឆ្ងាយពីគុល! កូនប្រុសច្បង មង្គល ទីណា កាន់តែដូចលោកប៉ាខ្លាំង

កោះកុង ៖ មហាជនប្រហែលជាមិនទាន់ភ្លេច តារាចម្រៀងប្រុស លោក មង្គល ទីណា បើទោះបី ដកឃ្លាពីវិស័យសិល្បៈចម្រៀងច្រើនឆ្នាំ សំងំកសាងទ្រនំគ្រួសារយ៉ាងសុភមង្គល ប៉ុន្តែប្រជាប្រិយភាពរបស់លោកកន្លងមកនៅតែដក់ជាក់ក្រអៅបេះដូងអ្នកគាំទ្រ។

ជាមួយគ្នានេះ បើទោះមិនសូវ ទទួលការចាប់អារម្មណ៍ដូចពេលមុនក៏ពិតមែន តែជីវិតឯកជនតារាចម្រៀងប្រុសរូបនេះ ហាក់មានចំហាយក្តីសុខជាខ្លាំង ជាពិសេស ការរកស៊ីអ្នកទាំងពីរពិតជា កាក់កបខ្លាំង រហូតដល់ថ្មីៗនេះ តារាប្រុសរូបនេះ បង្អតរថយន្តLuxu570 តម្លៃជាង២០ម៉ឺនដុល្លារ។យ៉ាងណាមិញ បើក្រឡេកទៅមើលកូនៗវិញ ជាពិសេសកូនប្រុសច្បងវិញ អាយុនៅតិច ប៉ុន្តែសង្ហាញាក់ មុខមាត់វិញ កាត់តាមលោកប៉ា ដូចបោះពុម្ពតែមួយ លើសពីនេះទៅទៀត កូនប្រុសមានទឹកមុខមិនសូវចេះញញឹម ភាគច្រើនសូម្បីតែអ្នកម៉ាក់ក៏ ចំណាំថា កូនប្រុសតែងមានទឹកមុខស្មើ តែមើលយ៉ាងណា ក៏គួរឲ្យស្រឡាញ់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖