យុវជនល្មោភកាម ជាប់ជុងបានសម្រេចក្រោយល្បួងក្មេងស្រីអាយុ១០ឆ្នាំរួមភេទ

យុវជនល្មោភកាម ជាប់ជុងបានសម្រេចក្រោយល្បួងក្មេងស្រីអាយុ១០ឆ្នាំរួមភេទ

យុវជនវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរងការចោទប្រកាន់ពីអាណាព្យាបាលក្មេងស្រីម្នាក់ ថាបានរួមភេទជាមួយកូនស្រីរបស់គាត់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទីរសៀល នៅចំណុចភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ។ជនសង្ស័យឈ្មោះ ធឿត ធូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមូលដ្ឋានខាងលើ បានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះជាអនីតិជនឈ្មោះ ខ ខ រ ភេទស្រី អាយុ១០ឆ្នាំ រហូតបានសម្រេច ។

នៅក្រោយពេលកើតហេតុ និងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ៕