ត្រៀមៗ! ចាប់ពីស្អែក កម្ពុជានឹងចុះត្រជាក់ជាង ១០ អង្សាររហូតដល់

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ឱ្យបានដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោម ដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសាន បក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវ បក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវ បក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង។
៣. តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

– មានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម។ ទន្ទឹមនោះរលកសមុទ្រក៏មាន កម្ពស់ជាមធ្យមផងដែរ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រសួង ៖