ការរួមភេទ មិនត្រឹមតែផ្តល់ក្តីសុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសម្រស់នារីកាន់តែស្រស់ផូផង់ទៀតផង។ និយាយបែបនេះមិនមែនជំរុញឲ្យនារីៗ ទៅរួមភេទនោះទេ គ្រាន់តែជាដំណឹងមួយ ដែលអ្នកជំនាញសិក្សារកឃើញប៉ុណ្ណោះ។
តើការរួមភេទពិតជាធ្វើឲ្យនារីកាន់តែមានសម្រស់ស្រស់ស្អាតមែនឬ?
ជាការពិតអ្នកជំនាញផ្នែកសុខភាពបានរៀបរាប់ដូចខាងក្រោម៖
១.នៅមុនពេលដែលអ្នករួមភេទនឹងគ្នា ប្រាកដជាមានក្បាច់ដំបូងគឺស្ទាបហើយ។ នៅពេលដែលស្បែកអ្នកទទួលបានអារម្មណ៍បែបនេះច្រើន នឹងជួយជម្រុញឲ្យស្បែកថ្មីឆាប់ដុះឡើងមក ដោយស្បែកចាស់មិនងាយចេញមកនោះទេ ។
២.នៅក្នុងដំណាក់កាលដែលអ្នករួមភេទ នឹងអាចធ្វើឲ្យមុខអ្នកឡើងក្រហម ដោយសារតែឈាមដើរបានស្រួល ថែមទាំងអាចប៉ូវជាតិទឹកក្នុងរាងកាយទៀតផង ។ ដូចនេះ ស្បែកអ្នកនឹងមិនងាយជ្រួញឡើយ ដោយស្បែកនឹងតឹងបាន ។
៣.ក្រោយពេលដែលអ្នករួមភេទរួច ស្បែកអ្នកនឹងភ្លឺរលោង ថែមទាំងតឹងណែនទៀតផង។ ប៉ុន្តែអ្នកមិនគួររួមភេទហួសកំណត់ទេ ព្រោះបើរួមភេទច្រើន នឹងអាចបំផ្លាញសុខភាព និងស្បែកអ្នកទៅវិញ ដោយអ្នកមិនអាចទទួលបានផលប្រយោជន៍អ្វីទេ មានតែជួបនឹងផលវិបាកតែប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកគួរតែរួមភេទដោយមានការកំណត់ និងរក្សាអនាម័យជានិច្ច ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងនេះបាន ៕ (Health.com.kh)
