ហាមផ្ដាច់! បើមិនចង់មានបញ្ហា ហាមរួម ភេទ ១យប់លើសពី ២ដង

សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតជាដៃគូ នៅពេលនិយាយពីរឿងសិចគេជឿថា នឹងមានមនុស្សជាច្រើននឹកភ្នកចង់អនុវត្តភា្លមៗតែម្ដង ជាពិសេសនៅពេលដែលខ្លួនបាននៅជិតមនុស្សដែលខ្លួនពេញចិត្ត និងស្រឡាញ់ ខណៈដែលគេក៏ធ្លាប់បានដឹងខ្លះៗមកថា ការអនុវត្តសិច ក៏មានផលវិជ្ជមានចំពោះសម្រស់ និងសុខភាពផងដែរនោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញបានបង្ហាញពីក្ដីព្រួយបារម្ភ និងធ្វើការព្រមានយ៉ាងដូច្នេះ ថ្វីដ្បិតតែសិចអាចផ្តល់ផលល្អចំពោះសុខភាពពិតមែន ប៉ុន្តែលោកអ្នកមិនគួរងប់ងុល ឬអនុវត្តឱ្យលើសពីចំនួន២ដងក្នុងមួយយប់នោះទេ បើមិនដូច្នោះទេ លោកអ្នកនឹងជួបបញ្ហាប្រឈមជាច្រើន ឬអាចដល់អាយុជីវិតក៏អាចថាបាន ជាពិសេសចំពោះបុរសតែម្ដង។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា ៖
១. ប៉ះពាល់ក្រពេញប្រូស្តាត ៖ នៅពេលដែលអ្នកធ្វើការរួមភេទច្រើនដងក្នុងមួយយប់នោះវានឹងធ្វើប្រដាប់ភេទ(លិង្គ)របស់អ្នកបញ្ចញទឹកច្រើន ដែលបណ្តាលឱ្យមានការរំញោចកន្ត្រាក់នៃសាច់ដុំលិង្គ។ កត្តាទាំងនេះវាអាចធ្វើឱ្យមានការកកស្ទះលំហូរគ្រីស្តាល់ ដែលជាមូលហេតុបង្កឱ្យកើតជំងឺបុរសផ្សេងៗ ជាពិសេសគឺជំងឺក្រពេញប្រូស្តាតតែម្ដង។

២. ខ្សោយផ្លូវភេទ ៖ ដើម្បីបង្កើនសមត្ថភាពផ្លូវភេទ អាចធ្វើសកម្មភាពសិចបានច្រើនដងរៀងរាល់យប់ មានបុរសមួយចំនួនបានព្យាយាមប្រើថ្នាំជំនួយ ដើម្បីបង្កើនភាពរឹងមាំនៃលិង្គក៏ដូចជាបង្កើនអារម្មណ៍ផ្លូវភេទរបស់ពួកគេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទម្លាប់ប្រើថ្នាំជំនួយទាំងនោះនៅគ្រប់ពេលដែលចង់រួមភេទវានឹងបណ្តាលឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគ្មានសមត្ថភាពពិតប្រាកដ ហើយពឹងផ្អែកតែពពួកថ្នាំជំនួយទាំងស្រុង។ តាមការសិក្សា និងកត់ចំណាំរបស់អ្នកជំនាញបានបង្ហាញថា មានមនុស្សជាច្រើន បន្ទាប់ពីបានប្រើប្រាស់ថ្នាំជំនួយទាំងនេះរួច គឺមិនមានពេលណាមួយដែលអាចធ្វើឱ្យពួកគេអាចធ្វើជាម្ចាស់ការលើខ្លួនឯងបាននោះទេ ដូចទៅនឹងពាក្យគេដំណាលថា “កាលពីមុនអាច្រម៉ក់ចេះតែខឹង លុះពេលឥឡូវបែរជាខឹងអាច្រម៉ក់ទៅវិញ”។
៣. ប៉ះពាល់ផ្លូវចិត្ត ៖ ការរួមសិចច្រើនដងក្នុងមួយយប់ កម្រិតដែលអាចឈានដល់ចំណុចកំពូលសម្រាប់លើកដំបូង គឺអាចស្របតាមចិត្តដែលលោកអ្នកចង់បាន ប៉ុន្តែចាប់ពីទឹកទី2 វាចាប់ផ្តើមថមថយកម្រិតសុខស្រួលតិចទៅៗរហូតប៉ះពាល់ដល់អារម្មណ៍ក៏មាន។ ដូច្នេះហើយទើបមានមនុស្សជាច្រើនតែងគិតថា ពួកគេផ្តើមកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ដែលនឹងក្លាយជាដើមចមនៃបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

៤. រាងកាយទ្រុឌទ្រោម ៖ ចំពោះបុរសនៅពេលដែលរួមភេទ ការប្រើប្រាស់ជាតិកាឡូរីស្មើនឹងការធ្វើលំហាត់ប្រាណនៃការដើរចម្ងាយល្បឿនលឿនក្នុងរយៈពេលយូរ។ ដូច្នេះប្រសិនបើអ្នករក្សាបាននូវភាពទៀងទាត់នៃការរួមភេទច្រើនដងក្នុងមួយថ្ងៃ សួរថា តើវានឹងធ្វើឱ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើង ដូចការហាត់ប្រាណ មែនទេ? ចម្លើយ គឺមិនមែនដូចគ្នាទេផ្ទុយទៅវិញ វាគឺជាការលំបាកណាស់ក្នុងការទូទាត់សងជាតិកាឡូរីដែលបាត់បង់ បើយើងធ្វើការសមាមាត្រជាមួយនឹងអាហារដែលបានទទួលទានប្រចាំថ្ងៃ។ ការហាត់ប្រាណ វាបានបញ្ចេញសារជាតិពុលចេញពីរាងកាយ ប៉ុន្តែសម្រាប់ការរួមសិច វាបានបញ្ចេញកម្រិតអ័រម៉ូនបុរសយ៉ាងច្រើន ដែលជាមូលហេតុបណ្ដាលឱ្យរាងកាយទ្រុឌទ្រោម និងចុះខ្សោយ។
ជូនជាគំនិត បើទោះជាលោកអ្នកមានសុខភាពល្អ រាងកាយមាំមួនយ៉ាងណា ការរួមភេទក៏ត្រូវតែមានកម្រិត ចៀសវាងអនុវត្តតាមចំណូលចិត្តនឹកចង់ បើមិនដូច្នេះ សមត្ថភាពផ្លូវភេទរបស់អ្នកនឹងស្លាប់មុនអាយុជាក់ជាមិនខាន៕