ចង់បានអាយុវែង រួម ភេ ទ យ៉ាងហោចណាស់បាន ១ដង/សប្ដាហ៍ ……

ចង់បានអាយុវែង រួម ភេ ទ យ៉ាងហោចណាស់បាន ១ដង/សប្ដាហ៍ ……

សេចក្ដីស្នេហា គឺជាការស្រលាញ់ យល់ចិត្តគ្នាទៅវិញទៅមក ដោយឡែក ការរួ ម ភេ ទ ជាផ្នែកមួយ នៃទំនាក់ទំនងជិតស្និទ្ធិ ផងដែរ ។ ការសិក្សាមួយ រកឃើញថា ការរួមភេទ ១ម្ដង/សប្ដាហ៍ ជួយបង្កើនអត្រារស់ កាន់តែយូរ រហូតដល់ ៣៧%។

ការសិក្សានេះ ធ្វើឡើងលើបុរស និងស្ត្រីអ៊ីស្រាអែល ចំនួន ១.១២០នាក់ អាយុក្រោម ៦៥ឆ្នាំ ដោយចំណាយលពេល ២២ឆ្នាំ។ ការសិក្សា បង្ហាញថា ការរួមភេទ ជួយបង្កើនអត្រារស់ មុនមានបញ្ហាគាំងបេះដូង ប៉ុន្ដែកត្តាកាន់តែសំខាន់ គឺភាពញឹកញាប់នៃការរួមភេទ ក្រោយមានបញ្ហាគាំងបេះដូង។

លទ្ធផល បញ្ជាក់ថា ក្រោយមានបញ្ហាគាំងបេះដូង អ្នករួមភេទ លើស ១ដង/សប្ដាហ៍ មានអត្រារស់ ៣៣% អ្នករួមភេទ តិចជាង ១ដង/សប្ដាហ៍ មានអត្រារស់ ២៨% និងអ្នករួមភេទ ១ដង/សប្ដាហ៍ មានអត្រារស់ ៣៧%។ ចំណែកអ្នកពុំមានសកម្មភាពផ្លូវភេទ ទំនងមានសម្ពាធឈាមខ្ពស់ ជាតិកូលេស្ដេរ៉ូលខ្ពស់ ទឹកនោមផ្អែម និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត បើធៀបជាមួយអ្នករួមភេទ ១ដង/សប្ដាហ៍។

លោក Yariv Gerber សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tel Aviv របស់អ៊ីស្រាអែល បញ្ជាក់ថា វាអាចដោយសារសកម្មភាពផ្លូវភេទញឹកញាប់ នាំឲ្យមានបម្រែបម្រួលជីវសាស្ត្រ ដែលអាចជួយឲ្យមនុស្សកាន់តែរស់នៅបានយូរ។ ការរួមភេទ ពាក់ព័ន្ធជាមួយបណ្ដុំកាន់តែវែងនៅចុងក្រូម៉ូសូម ហៅថា Telomeres ដែលវាទំនងរួញតូច តាមអាយុ និងការឆ្លើយតបជាមួយបញ្ហាស្ត្រេស។ Telomeres កាន់តែវែង ពាក់ព័ន្ធជាមួយអាយុកាន់តែវែង។អត្ថបទពាក់ព័ន្ធ៖ ៤ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

ចំណែកលោក Andrew Steptoe សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University College London បញ្ជាក់ថា មិនគួរឲ្យភ្ញាក់ផ្អើលខ្លាំងទេ ដោយសារមនុស្សដែលមានសកម្មភាពផ្លូវភេទ ទំនងស្ថិតនៅក្នុងទំនាក់ទំនងល្អ នៅក្មេង និងមានសុខភាពល្អ។
ប្រភព Hello គ្រូពេទ្យ