កងទ័ពជើងទឹកប្រទេសចិន ធ្វើសមយុទ្ធនៅឈូងសមុទ្រ Aden

មន្ត្រីកងទ័ពជើងទឹកបាននិយាយថា កងទ័ពជើងទឹកប្រទេសចិនបានរួមចំណែកគួរឱ្យកត់សម្គាល់ ក្នុងការលើកជំរុញសន្តិភាពជុំវិញពិភពលោកតាមរយៈការចូលរួមក្នុងបេសកកម្ម កងទ័ពជើងទឹក អន្តរជាតិជាច្រើនក្នុងរយៈពេល ១៣ឆ្នាំកន្លងទៅនេះ។

ក្រុមទទួលភារៈកិច្ចការពារទី39 ដែល បច្ចុប្បន្នកំពុងបំពេញបេសកកម្មនៅឈូងសមុទ្រ Aden បានធ្វើសមយុទ្ធរយៈពេល ២៤ម៉ោងកាលពីពេលថ្មីៗនេះ។

កាលពីខែតុលា ឆ្នាំ២០២០ ទោះបីជាមានវីរុស រាតត្បាតជាសកលនៃជំងឺកូវីដ-19ក៏ដោយ ក្រុមទទួល ភារៈកិច្ចការពារ បានធ្វើសមយុទ្ធជាច្រើនលើក លើការវាយលុកដោយកម្លាំងប្រដាប់អាវុធ ការបាញ់ដោយអាវុធធុនតូច ការជួយសង្គ្រោះនាវាដែលប្លន់លើដែនសមុទ្រជាការសាកល្បងប្រកបដោយប្រសិទ្ធ ភាពនូវសមត្ថភាពរបស់កងនាវាដើម្បីអនុវត្តការងារចម្រុះ ក្រោមលក្ខខណ្ឌស្មុគស្មាញ។