ក្ដុកក្ដួល! បងសន្យាអាទិត្យមុនថាធ្វើរឿងនេះជាមួយហេតុអ្វីបងទៅចោលអូន?

ការចាកចេញ របស់លោក នាង ប្រាក់សុគន្ធ អតីតបេក្ខភាព Cambodia Idol ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយរំជួលចិត្តជាពន់ពេក ។

ការចាកចេញរបស់លោកគ្មានថ្ងៃត្រឡប់ វាហាក់ដូចជាលឿន និងសឹងតែមិនអាចទទួលយកបាន ភាពសោកសង្រេងនៅតែមាន ចំពោះក្រុមគ្រួសារ ហាក់បាត់បេះដូងមួយចំហៀងអញ្ចឹង។

ជាក់ស្តែង កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នៅលើគណនីហ្វេសប៊ុករបស់លោក នាង ប្រាក់សុគន្ធ ដែលបានប្រើប្រាស់កាលពីលោកនៅមានជីវិត មានឈ្មោះ Brak Sokun Real បានធ្វើឱ្យមហាជនមិត្តក្នុងហ្វេសប៊ុក មានក្តីសោកសង្រេងយ៉ាងខ្លាំង ក៏ព្រោះតែសង្សាររបស់លោកបានបង្ហោះរូបភាព ២ នាក់ និង អមសារយ៉ាងរំជួលចិត្តមួយ។
រូបភាពស្នាមញញឹមរបស់លោក នាង ប្រាក់សុគន្ធ និង សង្សារនៅតុញុំាអាហារកាលលោកនៅរស់ អមសារដោយនាងបានរៀបរាប់ថា ៖ «បងហ្ហា! វាលឿនពេកហើយទេដឹង? អូននាំចាំបានមួយអាទិត្យមុន បងថាចង់ថតរូបជាមួយអូន add story ហើយចង់បោះតង់ ហើយថតរូបគូស្នេហ៍យកមកប្តូរ cover តែពេលនេះ បងក៏ទៅបាត់! ដឹងទេថាអូននឹកបង?»។សារដ៏រំជួលចិត្តនោះ កាន់តែធ្វើឱ្យអ្នកគាំទ្រទប់ទឹកភ្នែកមិនបាន ក៏ព្រោះតែអ្នកណាធ្វើចិត្តបានមនុស្សនៅស្រឡាញ់ ហើយថែមទាំងបានសន្យាថានឹងធ្វើរឿងសំខាន់រួមគ្នា តែលោក នាង ប្រាក់សុគន្ធ បានចាកចោលទៅភ្លាមៗយ៉ាងនេះ៕