តេឡេស្កូបឆ្លុះចក្រវាល James Webb ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីហើយ!

ណាសា៖ ​កែវយឹត​អវកាស​ដ៏​ធំ និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោកបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ដំណើរ​ស្វែងរក​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ដើម្បី​មើល​ពន្លឺ​ចេញពី​ផ្កាយ និង​កញ្ចុំ​ផ្កាយ​ដំបូង និង​រុករក​ចក្រ​វា​ឡ​សម្រាប់​តម្រុយ​នៃ​ជីវិត​។​ ​កែវយឹត​អវកាស James Webb របស់​អង្គការ NASA បាន​ហោះ​ឡើង​ពី​តំបន់ French Guiana លើ​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​របស់​អាមេរិក​ខាងត្បូង ដោយ​ប្រើ​យាន​ចម្លង Ariane របស់​ទ្វីប​អឺរ៉ុប​ទៅលើ​អាកាស​ពេលព្រឹក​ថ្ងៃបុណ្យ​ណូអែល​។​

យាន​សង្កេត​ដែល​មាន​តម្លៃ ១០​ពាន់​លាន​ដុល្លារ​អាមេរិក បាន​សំដៅ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់ខ្លួន​ដែលមាន​ចម្ងាយ ១​លាន​ម៉ា​យល៍ ឬ​ស្មើ (១.៦​លាន​គីឡូម៉ែត្រ​) ឬ​ច្រើនជាង​បួន​ដង​លើសពី​ចម្ងាយ​ទៅកាន់​ភព​ព្រះ​ចន្ទ​។​ ​កែវយឹត​អវកាស​នេះ​នឹង​ចំណាយពេល​មួយខែ​ដើម្បី​ទៅដល់​ទីនោះ និង ៥​​ខែ​ទៀត​មុនពេល​ភ្នែក​ពន្លឺ​ពណ៌​ក្រហម​របស់​វា ត្រៀម​សម្រាប់​ចាប់ផ្តើម​ស្កេ​ន​ចក្រ​វា​ឡ។ ​ដោយ​កំណត់​គោលដៅ​ជា​កែវយឹត​បន្តវេន​ពី​កែវយឹត​អវកាស​ចាស់ Hubble, កែវយឹត James Webb ដែល​ត្រូវ​ពន្យារពេល​ជា​យូរត្រូវបាន​ដាក់ឈ្មោះ​តាម​អ្នករៀបចំ​កិច្ចកា​រដ្ឋបាល​របស់ NASA ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០។ អង្គការ NASA បាន​ចាប់​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​កាណាដា ដើម្បី​បង្កើត និង​បាញ់​បង្ហោះ​កែវយឹត​ថ្មី​ទម្ងន់ ៧​តោន​ដោយមាន​មនុស្ស​រាប់ពាន់​នាក់​មក​ពី ២៩​ប្រទេស​ធ្វើការ​រួមគ្នា​លើ​គម្រោង​ការងារ​មួយ​នេះ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០ មក​៕