ទោះជាចែកផ្លូវគ្នា តែ ចន ច័ន្ទ លក្ខណា និងអតីតស្វាមី នៅតែធ្វើរឿងនេះដើម្បីកូន

ទោះជាចែកផ្លូវគ្នា តែ ចន ច័ន្ទ លក្ខណា និងអតីតស្វាមី នៅតែធ្វើរឿងនេះដើម្បីកូន

មហាជន ប្រាកដជា បានជ្រាបរួចមកហើយអំពីជីវិតគ្រួសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារា ជើងចាស់មួយរូប មានភាពល្បីល្បាញ ពិសេសមានភាពលេចធ្លោ ទោះបីវ័យរាងជ្រេប៉ុន្តែសម្រស់មិនចាញ់ក្រមុំនោះទេ ។

យើងដឹងរួចមកហើយ ជីវិតគ្រួសាររបស់ អ្នកនាង ចន ច័ន្ទលក្ខណា និង លោក យុត្ថារ៉ា ឆានី បានបញ្ចប់ជីវិតគូរជាយូរណាស់មកហើយ និង បន្សល់ទុកកូនស្រីម្នាក់ជាចំណងប្រាំប្រការ ហើយពួកគេនៅតែអាណិត្រលាញ់កូន ធ្វើរឿងមួយចំនួនដើម្បីកូន ទោះពេលនេះ គ្មានពាក្យថា ជាស្វាមីភរិយាក៏ដោយ។

ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏មានជីវិតស្រស់បំព្រងគួរឲ្យសរសើរផងដែរ ជីវិតគូស្វាមីភរិយាលើកទី២របស់ខ្លួន ហាក់មានសុភមង្គលជាខ្លាំង យ៉ាងណាមិញ បើងាកទៅមើល សម្ព័នភាពរបស់ អតីតស្វាមីនិងខ្លួន មហាជនសង្ស័យថា មិនសូវល្អប៉ុន្មានឡើយ។ផ្ទុយទៅវិញ បើទោះបី ទំនាក់ទំនងខ្លួននិងអតីតមិនសូវសមប្រកបក្តី តែរូបនាង ត្រូវបានមហាជនកោតសរសើរ នៅតែអនុញ្ញាតឲ្យកូនស្រី ទៅជួបឪពុកបង្កើតខ្លួន រៀបចំថ្ងៃកំណើតគម្រប់១៥ឆ្នាំ របស់កូនស្រីចំហាយក្តីសុខជាខ្លាំង ជាក់ស្តែងក្នុងនោះ គេមិនបានឃើញ វត្តមានរបស់តារាសម្តែងជើងចាស់រូបនេះ ចូលរួមនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖