មើលហើយទប់មិនបាន! ទិដ្ឋភាព ដ៏សោកសៅក្នុងពិធីបុណ្យឃើញហើយច្រាលទឹកភ្នែក

មើលហើយទប់មិនបាន! ទិដ្ឋភាព ដ៏សោកសៅក្នុងពិធីបុណ្យឃើញហើយច្រាលទឹកភ្នែក

ក្រោយកើតរឿងដ៏រន្ធត់ចិត្ត និង គួរឱ្យសង្វេគសោកស្ដាយបំផុត បានកើតឡើងចំពោះក្រុមគ្រួសាររបស់តារាចម្រៀងស្រី នាង គន្ធា ដែលត្រូវបានបាត់បងមនុស្សជាទីស្រឡាញ់គឺលោក នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសរបស់នាង ហើយពេលនេះជាវេលាមួយដែលត្រូវឃ្លាតឆ្ងាយ ឃ្លាត មិនអាចត្រឡប់ យើងក្រឡេកមើលក្នុងទិដ្ឋភាពបុណ្យទាំងមូល មានសភាពក្រៀមក្រំខ្លាំងមែនទែន ។

យ៉ាងណាមិញ ប្អូន នាង គន្ធា បានបញ្ជាក់អោយដឹងថា ជា នាងបានយកសពរបស់បងប្រុសទៅជួបពុកម៉ែ និង ធ្វើបុណ្យនៅឯស្រុកកំណើតខេត្តបាត់ដំបង នាងបន្តទៀតថា សពរបស់បងប្រុសនាង នឹងធ្វើពិធីបូជានៅវេលាម៉ោង ៧ យប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ជាវេលាដែលនាងត្រូវបែកបងប្រុសជាទីស្រឡាញ់ជារៀងរហូតហើយ។លុះដល់វេលាម៉ោង ៧ យប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ នៅក្នុងទិដ្ឋភាពនៃពិធីបូជាសពរបស់ នាង ប្រាក់សុគន្ធ តាមរយៈវីដេអូបង្ហោះលើ TikTok គេឃើញថា ក្រុមគ្រួសារ ក៏ដូចជាបងប្អូនសាច់ញាតិ ជាពិសេស នាង គន្ធា ពិតជាមានសេចក្ដីសោកសង្រេង យំស្រណោះស្រណោកជាខ្លាំង ចំពោះការជូនដំណើរបងប្រុសជាទីស្រឡាញ់ជាលើកចុងក្រោយគ្មានថ្ងៃវិលត្រឡប់ឡើយ។វីដេអូខ្លីៗនេះដែរ ពិតជាធ្វើឱ្យមហាជនបានមើលហើយ មានសេចក្ដីសង្វេគសោកស្ដាយជាអណេក និង រំជួលចិត្តតាមគ្រប់គ្នា ព្រមទាំងបានធ្វើការចែករំលែកពេញបណ្ដាញសង្គមបន្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដល់ក្រុមគ្រួសាររបស់នាង គន្ធា ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖