ហ្វីយ៉ាតា៖ យើងគ្រាន់តែបាត់បង់មនុស្សដែលក្បត់យើង ប៉ុន្តែគេវិញបាត់បង់មនុស្សដែលស្រលាញ់គេខ្លាំង …..

ហ្វីយ៉ាតា៖ យើងគ្រាន់តែបាត់បង់មនុស្សដែលក្បត់យើង ប៉ុន្តែគេវិញបាត់បង់មនុស្សដែលស្រលាញ់គេខ្លាំង …..

ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយកញ្ញា ហ្វី យ៉ាតា ដែលជាតារាម៉ូដែលមានភាពទាក់ទាញ សម្រស់ស្រស់ស្អាតពេលនេះត្រូវបានខកចិត្តខ្លាំង ដោយសារស្នេហាមិនសមបំណង ។

ថ្មីៗនេះ យើងឃើញ ថា លោក ហេង ពិទូ ដែលគេស្គាល់ថា ជាមិត្តប្រុស កញ្ញា ហ្វីយ៉ាតា បានបង្ហោះសារវែងអន្លាយ បង្កប់អត្ថន័យ សុំទោសទៅកាន់មិត្តស្រីដោយសារតែខ្លួនលួចលាក់មានអ្នកទី៣ ។

ងាកមកកញ្ញា ហ្វីយ៉ាតា វិញ បកទៅភ្លាមៗ ថា« ហេតុអីត្រូវខូចចិត្តបើយើងបាត់បង់មនុស្សដែលមិនមានភាពស្មោះត្រង់ចំពោះយើងហ្នឹង តែគេទៅវិញទេដែលបាត់បង់មនុស្សដែលស្រលាញ់គេ.
វាគឺជាកាដូដ៏ល្អបំផុតដែលយើងត្រៀមខ្លួនដើរចូលទៅក្នុងឆ្នាំថ្មីដោយគ្មានស្នែងនៅលើក្បាល. ភាពស្មោះត្រង់មិនពិបាកធ្វើទេគ្រាន់តែមនុស្សខ្លះជ្រើសរើសយកការកុហកបោកប្រាស់. មុននឹងចាកចេញពីអ្វីមួយខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ ដូច្នេះពេលណាដែលខ្ញុំសម្រេចចិត្តថាដើរចេញគឺជាពេលដែលខ្ញុំគ្មានពាក្យថាស្ដាយក្រោយទេ.
ការបែកបាក់ខ្លះមិនប្រាកដថាសុទ្ធតែអាក្រក់នោះទេ ការបែកបាក់ខ្លះគឺជាសំណាងរបស់អ្នកទៅថ្ងៃមុខក៏ថាបាន. ត្រូវចាំថាអ្នកធ្វើឲ្យទឹកភ្នែករបស់មនុស្សដែលស្មោះត្រង់និងស្រលាញ់អ្នកចេញពីចិត្តស្រក់ច្រើនកម្រិតណា ខ្លួនអ្នកក៏ហែលទឹកភ្នែកនោះលែងរួចដូចគ្នា… And yeah… you don’t deserve this fancy Fi..,🤍 you deserve a h⭕️e….»