មិនគួរអោយជឿ! Owen Cheungលះបង់ធំធេង ដំឡើងជិត២០គីឡូ ដើម្បីធ្វើរឿងមួយនេះ…

មិនគួរអោយជឿ! Owen Cheungលះបង់ធំធេង ដំឡើងជិត២០គីឡូ ដើម្បីធ្វើរឿងមួយនេះ…

តារា ហុងកុង ល្បីឈ្មោះ លោក Owen Cheung ដែលប្រិយមិត្ត ភាគច្រើនស្គាល់ថាជាតួ «Go Go» នោះសុខចិត្តលះបង់ ហាត់ប្រាណសម្រកគីឡូយ៉ាងច្រើន សម្រាប់បំណងរបស់ខ្លួន ។

បំណងដ៏ធំរបស់លោក Owen Cheung គឺដើម្បីថតខ្សែភាពយន្តហើយលោកសម្ដែងតួជាអ្នកប្រដាល់សម្រាប់ខ្សែភាពយន្តថ្មីរបស់ទូរទស្សន៍ TVB ដែលមានចំណងជើងថា «The Ringmaster»។

ទោះជាយ៉ាងណា មុនលោកអាចទទួលបានសាច់ដុំកង់ៗដូចអ្នកប្រដាល់ពិតៗនោះ តារាសម្ដែង Owen Cheung គឺដំបូងត្រូវលះបង់រាងកាយរបស់លោក ដោយធ្វើយ៉ាងណាប្រឹងឱ្យឡើងទម្ងន់ខ្លាំងជាមុនសិន។ Owen ត្រូវបង្ខំខ្លួនឯងឱ្យញ៉ាំអាហារច្រើនលើសធម្មតា។

គួរបញ្ជាក់ផងដែរថា ពេលនេះលោកបានទទួល ផលគាប់ចិត្តទោះបីជាលោកពិបាកបន្តិចហើយពេលនេះឡើងទម្ងន់រហូតដល់ ១៨ គីឡូក្រាម។
ប្រភព៖ Jayne Stars