សៀមរាបចាំទទួលផង! តន់ ចន្ទសីម៉ា ត្រៀមបង្ហាញខ្លួនលើឆាកConcert “បុណ្យភូមិ”

សៀមរាបចាំទទួលផង! តន់ ចន្ទសីម៉ា ត្រៀមបង្ហាញខ្លួនលើឆាកConcert “បុណ្យភូមិ”

ពិសេសមែនទែន នៅថ្ងៃឆ្លងឆ្នាំ ទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនិងបង្ហាញខ្លួនលើឆាក Concert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

កន្លងមក គេសង្កេតឃើញថាកញ្ញា តន់ ចន្ទសីម៉ា មិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្ដី ទន្ទឹមនឹងការរងចាំនេះ Cam-Pop Galaxy Navatra បានបង្កើត Concert មួយនៅថ្ងៃឆ្លងឆ្នាំដោយមានវត្តមាន កញ្ញា តន់ ចន្ទសីម៉ា ផងដែរ

បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីនោះក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕ក្រៅពីការរាំលេងកម្សាន្តបែប Solo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង100បទ របស់កំពូលតារាចម្រៀងCam-pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បងប្អូនអាចភ្លក់មុខម្ហូប ទាំង12 ក្រុងស្រុករបស់ អ្នកខេត្តសៀមរាប ដែលរូបចំជូនផងដែរ៕