លោក ហេង ពិទូ ប្រកាសបែកគ្នា Fi Yata ហើយទទួលខុសថាដោយសារខ្លួនមានអ្នកទី៣

លោក ហេង ពិទូ ប្រកាសបែកគ្នា Fi Yata ហើយទទួលខុសថាដោយសារខ្លួនមានអ្នកទី៣

បើតាមគណនីហ្វេស ប៊ុកផ្ទាល់របស់តារាចម្រៀងលោកហេង ពិទូ មុននេះលោកបានបង្ហោះឲ្យដឹងថា លោក បានចែកផ្លូវគ្នាជាមួយអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដោយរូបលោកផ្ទាល់ព្រមទទួលស្គាល់កំហុសថាខ្លួនលួចទាក់ទងអ្នកទី៣ ។

លោក ហេង ពិទូ បានបញ្ជាក់នៅក្នុងការបង្ហោះជាសាធារណៈថា “ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង fiyata បានបែកគ្នាហើយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហើយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ. ហើយក៏សូមទោសFi Yata នៅកំហុសមួយនេះ នឹងអរគុណសំរាប់ការលើកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ពន័គ្នាទៀតទេ ”។

គួររំលឹកផងដែរថា គូរស្នេហ៍ទាំង២នេះ តាំងពីចាប់កាន់ដៃគ្នាមក គឺមានភាពផ្អែមល្ហែមខ្លាំង ហើយមហាជនតែងតែឃើញពួកគេ នៅជាមួយគ្នាសឹងតែគ្រប់វេលា ព្រមទាំង ចេញំMV ចម្រៀងជាមួយគ្នាទៀតផង។

យ៉ាងណាម៉ិញ ការប្រកាសបែកបាក់នេះ ហាក់សម្លា ប់ ចិត្តមហាជនដែលជាអ្នកគាំទ្រ អោយក្ដុកក្ដួល ដោយសារតែការស្រលាញ់គាំទ្រមានចំពោះអ្នកទាំងពីរមានខ្លាំងពេក ។