គន្លឹះចំនួន៦ ដេីម្បីការពារសុវត្ថិភាពកុមារលេីបណ្តាញអ៉ីនធឺណិត!

នាយកដ្ឋានពត៌មានវិទ្យា៖ ដោយសារការរីកចម្រេីននៃបច្ចេកវិទ្យា​​ អ៉ីនធឺណិត​ បានក្លាយជាមធ្យោបាយប្រេីប្រាស់ចាំបាច់​បំផុត​មួយ បម្រេី​ដល់​សកម្មភាព​អាជីវកម្ម​ ការទំនាក់ទំនង​ ការកំសាន្ត​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាល​ជំងឺ​វីដ១៩។

ក្នុងពេលដំណាលគ្នានេះ​ បញ្ហាសុខសុវត្ថិភាពលេីបណ្តាលអ៉ីនធឺណិត​ ក៏ជាក្តីបារម្មណ៍​ចំពោះអ្នកប្រេីប្រាស់​ពិសេសសម្រាប់​កុមារាកុមារី​ដែលពុំទាន់យល់អំពីហានិភ័យ​ គ្រោះថ្នាក់​ និងបច្ចេកទេសការពារសុវត្ថិភាពលេីបណ្តាញអ៉ីនធឺណិត ហេីយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មេីសបច្ចេកវិទ្យាផងដែរ។

ដេីម្បីជា​ជំនួយ​ក្នុង​ការពារសុវត្ថិភាពកូនៗ​ លោក​អ្នក​ពី​គ្រោះថ្នាក់​ទាំងអស់​នេះ​ ក្រុមការងារបច្ចេកទេស​ សូមធ្វេីការចែករំលែកនូវ​ វិធី​សាស្រ្ត​ និង​ទស្សនាទានគោលៗចំនួន៦ ចំនុច​ ជូនដល់អាណាព្យាបាល​ ដូចខាងក្រោម៖

១. សិក្សាស្វែងយល់អំពី​គេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ​ ដែលកូនៗរបស់អ្នកកំពុងប្រើប្រាស់។

២. ពិនិត្យមើលសកម្មភាពរបស់កូនៗ​ លោក​អ្នក​លេីបណ្តាញទំនាក់ទំនងសង្គម​(ឧទាហរណ៍៖​ ហ្វេសប៊ុក​ Instagram TikTok​។ ល។ )​។

៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វេីការចែករំលែក​ ឬផ្តល់មតិយោបល់​ ជៀសវាងការបង្ហោះព័ត៌មានឯកជនភាព​ ឬព័ត៌មានប្រឌិត​ ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គម។

៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗ​លោក​អ្នក​ អំពី​ការកំណត់​ Setting ការដាក់លេខកូដសម្ងាត់​ ការការពារសុវត្ថិភាពគណនីអ៉ីនធឺណិត​ (ឧទាហរណ៍៖​ គណនី​ហ្វេសប៊ុក​ Instagram ឬTikTok​ ជាដេីម)​។

៥. ណែនាំកូនៗលោក​អ្នកឱ្យមានការប្រុងប្រយ័ត្ន​ ចំពោះ​ជនអនាមិកលេីបណ្តាញទំនាក់ទំនងសង្គម​ និងធ្វេីការរាយការណ៍ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថា​កំពុងអូសទាញកូនៗ​ ក្នុងទំនាក់ទំនងស្នេហា​ ណាត់ជួប​ ឬឱ្យប្រព្រឹត្តសកម្មភាពស្រេីបស្រាលផ្សេងៗ។

៦.​ ពន្យល់កូនៗ​ អំពីក្រមសីលធម៌ក្នុងការប្រេីប្រាស់អ៉ីនធឺណិត។

សូមអាណាព្យាបាលធ្វេីសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច​ ដែល​នៅ​ជិត​លោក​អ្នក​បំផុ​នៅពេលជួប​ ឬសង្ស័យ​ អំពីករណីបទល្មេីសបច្ចេកវិទ្យាដែលកំពុងកេីតមានចំពោះកូនៗ​ លោក​អ្នក​។

ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា