ក្នុងពេលតែ១យប់! ចោរលួចដោះផ្លាកលេខរថយន្ត ៧គ្រឿងនៅក្នុងបុរី ឌីអរ រេស៊ីដេន (Dr residence)

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន ៤នាក់ ដែលលួចផ្លាកលេខរថយន្តជាច្រើនគ្រឿង នៅយប់ថ្ងៃទី២៣ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចផ្លាកលេខរថយន្ត។

ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​បាត់​ស្លាក​លេខ​រថយន្ដ​ ​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​ដឹក​នាំ​ពី​លោក​ ឧត្តមសេនីយ៍​ ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កង​កម្លាំង​ចុះ​ឆែកឆេរ​កាំមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​ប្រជាពលរដ្ឋ​។ រហូត​ដល់​កំណត់​មុខ​សញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៤នាក់​ ក្នុង​ម្នាក់​ជា​អ្នក​ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​។

ជន​សង្ស័យ​ទី​១)​ឈ្មោះ​ សួង​ សៅនៀវ​ ភេទ​ប្រុស​អាយុ​៣២ឆ្នំា​ មុខរបរ​ជាង​សំណង់​ស្នាក់នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​(ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​)។

ជន​សង្ស័យ​ទី​២)ឈ្មោះ​ ផាន​ សុីណា​ ភេទ​ប្រុស​អាយុ​២៨ឆ្នំា​ មុខរបរ​កម្ម​ករ​សំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរដឹម​ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​(អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។

ជន​សង្ស័យ​ទី​៣)ឈ្មោះ​អ៊ុន​ ប្រុស​ ភេទ​ប្រុស​អាយុ​៣៥ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​សំបូរ​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​(ជា​លួច​ស្លាក​លេខ​រថយន្ដ​)។

ជន​សង្ស័យ​ទី​៤)ឈ្មោះ​ សិត​ ដេឌី​ ភេទ​ប្រុស​អាយុ​២២ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​សង្កាត់​ចោមចៅ​ទី​២ខណ្ឌ​ពោធិ៍​សែនជ័យ​(អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។

ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ សៀម​ ស្រី​លាវ​ ភេទ​ស្រី​អាយុ​៣៤ឆ្នំា​ មុខរបរ​នៅ​ផ្ទះ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​។

សំភារៈ​ដក​ហូត​រួម​មាន​ ៖​ ម៉ូទ័រ​ដោះ​ស្លាក​លេខ​រថយន្ដ​ចំនួន​០១គ្រឿង​និង​ស្លាក​លេខ​រថយន្ដ​ចំនួន​០៧គ្រឿង​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

 

ប្រភព៖​​ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ