អ្នកចូលចិត្តស្ក្រាប់មុខ បើមិនចង់ខូចមុខអស់ កុំធ្វើរឿងទាំងនេះ

អ្នកចូលចិត្តស្ក្រាប់មុខ បើមិនចង់ខូចមុខអស់ កុំធ្វើរឿងទាំងនេះ

មុខអាចជាផ្នែកមួយ៉ាងសំខាន់ពិសេសចំពោះនារីតែម្ដង ហើយវាជាកន្លែងសំខាន់បំផុតដែលត្រូវការការថែទាំខ្លាំង។

បើនិយាយពីស្បែកមុខវិញ វាមានសភាព ស្ដើងជាងស្បែកដទៃដូចនេះបើសិនអ្នកចង់ថែទាំអោយស្អាតល្អ គួរប្រើដៃម៉ាស្សាថ្នមៗនិង ចៀសវាងប្រើក្រណាត់មិនស្អាត ឬ ត្រណាស់ មិនទន់។

ហេតុនេះហើយកញ្ញានឹងនាំមកជូតពីរបៀបប្រើប្រាស់ស្រ្កាប់អោយបានត្រឹមត្រូវ ពីអ្នកជំនាញសើរស្បែក៖

របៀបដែលត្រឹមត្រូវ

ការចាប់ផ្ដើមដ៏ត្រឹមត្រូវបំផុតនោះ គឺការស្វែងយល់ពីប្រភេទស្បែកមុខអ្នកអោយបានច្បាស់លាស់ជាមុនសិន ទើបអាចជ្រើសរើសប្រភេទស្រ្កាប់អោយបានសក្តិសមនឹងស្បែកមុខអ្នកបំផុតនោះ។ មិនថាស្បែកមុខប្រភេទណានោះទេ មិនគួរស្រ្កាប់រៀងរាល់ថ្ងៃពេកនោះទេ ១ ទៅ ២ ដងក្នុង ១ សប្ដាហ៏គឺគ្រប់គ្រាន់ហើយ គួរតែទុកពេលអោយកោសិកាស្បែកអ្នកបានដុះមកថ្មីសិន។

កំហុសដែលគួរតែចៀសវាង

ប្រើប្រាស់ដោយមិនបន្ថែមទឹក៖ ទោះជាស្រ្កាប់ប្រភេទគ្រីមក្ដី អ្នកគួរតែប្រាកដថាមុខអ្នកសើមជាមុនសិន ជៀសវាងការដាច់រលាត់ស្បែក ហើយប្រើកម្លាំងដៃស្រាលៗបំផុត។

ចេះតែប្រើតាមអ្វីដែលគេឯងប្រាប់៖ ភាគច្រើនកំហុសដ័ធំបំផុត ហើយចាយលុយទៅមិនបានប្រយោជន៏នោះ គឺចេះតែប្រើប្រាស់តាមសម្ដីគេឯង ដោយមិនបានគិតថា ស្រ្កាប់ដែលប្រើប្រាស់នោះនឹងមានប្រសិទ្ធិភាពបែបណាចំពោះស្បែកមុខខ្លួនឯងនោះ។

ស្ក្រាប់មុនពេលលាងសម្អាតមុខអោយបានស្អាត៖ ចំនុចដែលមិត្តនារីភាគច្រើនតែងតែមើលរំលងនោះ គឺការមិនលាងសម្អាតមុខ មុនពេលស្រ្កាប់ស្បែកមុខជាមុននោះ ព្រោះថាធូលីដី និង ជាតិកង្វក់ដែលមាននៅលើផ្ទៃមុខទាំងប៉ុន្មានអាចនឹងជ្រាបចូលទៅក្នុងរន្ធញើសអ្នកនៅពេលនោះបាន ដែលអាចនឹងធ្វើអោយស្បែកមុខអ្នកងាយកើតមុនឡើងមក ហើយមិនម៉ត់រលោងដូចគេសោះ។
ប្រភព៖ Sanook