ស្មានមិនដល់! អតីតពិធីការិនីល្បី ឈ្មោះ អឿន ដាលីស ឈប់ពីសីល្បៈយូរតាមពិតសម្ងំរស់…

ស្មានមិនដល់! អតីតពិធីការិនីល្បី ឈ្មោះ អឿន ដាលីស ឈប់ពីសីល្បៈយូរតាមពិតសម្ងំរស់…

មហាជនប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ អតីតពិធីការិនីប្រចាំទូរទស្សន៍បុស្តិ៍លេខ ៥ អឿន ដាលីស បន្ទាប់ពីលាឈប់ពីសិល្បៈអស់រយៈច្រើនឆ្នាំមក ស្រាប់តែស្ងាត់បាត់ឈឹងមិនដឹងដំណឹង ស្រាប់តែពេលនេះដឹងនាង បានសាងគ្រួសារតូចមួយ និង បានចេញទៅរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារ ឯទឹកដីប្រទេសអូស្ដ្រាលី ។

បន្ទាប់ពីបានចេញទៅរស់នៅប្រទេសអូស្រ្តាលីអស់ជាច្រើនឆ្នាំមកនោះ អ្នកនាង ហាក់មិនសូវចែករំលែកពីជីវិតឯកជនរបស់ខ្លួន តាមទំព័រសង្គមហ្វេសប៊ុកជាញឹកញាប់ប៉ុន្មានឡើយ ប៉ុន្តែបើមើលតាមរូបភាពមួយចំនួនដែលធ្លាប់បានផុសខ្លះៗកន្លងមកនោះ បានបង្ហាញឱ្យឃើញថា អតីតពិធីការិនីសាច់សខ្ចីរូបនេះ ពិតជារស់នៅប្រកបដោយក្តីសុខសុភមង្គលខ្លាំងជាមួយក្រុមគ្រួសារ ។

បើតាមប្រភពមិត្តភក្តិដែលជិតដិតជាមួយអតីតពិធីការិនី អឿន ដាលីស បានបង្ហើបឱ្យដឹងថា ស្វាមីរបស់អតីតពិធីការិនី អឿន ដាលីស ដែលជាជនជាតិអូស្តា្រលីនោះ ពិតជាស្រឡាញ់ថ្នាក់ថ្នមរូបនាងខ្លាំងណាស់ ហើយបើងាកមើលអតីតពិធីការិនី អឿន ដាលីស វិញ ក៏បាន និង កំពុងបំពេញតួនាទីជាស្ដ្រីមេផ្ទះយ៉ាងល្អសម្រាប់ស្វាមី និង កូនផងដែរ ។
គួរឱ្យដឹងថា អឿន ដាលីស គឺជាអតីតពិធីការិនីមួយរូបដែលមានសម្រស់ស្អាត និង មានឈ្មោះបោះសំឡេងកាលពីជាង ១០ ឆ្នាំមុននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ តែក្រោយពីនាងបានភ្ជាប់ស្នេហ៍ និង រៀបការជាមួយស្វាមីជនជាតិអូស្ត្រាលីមក នាងក៏ចាកចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសអូស្ដ្រាលី ឈប់ពីវិស័យសិល្បៈតែម្តង ៕