ស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរស តើមកពីអ្វី?

ស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរស តើមកពីអ្វី?

ជាការពិតណាស់ បញ្ហាស្ត្រេសកើតមានគ្រប់មនុស្សមិនថាបុរស ឬស្ត្រីនោះទេ ដោយឡែក តាមការស្រាវជ្រាវអះអាងថា ស្ត្រីងាយនឹងកើតបញ្ហាស្ត្រេសជាងបុរស។

តាមការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ត្រីដែលទទួលរងបញ្ហាស្ត្រេសដោយសារសង្គមរស់នៅ និងស្ត្រេសដោយសារកាងារគឺងាយនឹងវិវត្តទៅរកជំងឺបេះដូងរហូតដល់ទៅ ២១ ភាគរយច្រើនជាងបុរសៗ នេះបើតាមការរកឃើញចុងក្រោយស្តីអំពីបញ្ហាសុខភាពស្ត្រី ហើយនឹងបញ្ហាជំងឺស្ត្រេស។១. ជំងឺរោគស្ត្រីមានភាពស្មុគស្មាញជាងបុរស ស្ត្រីងាយនឹងមានបញ្ហាជំងឺរផ្លូវភេទដែលអាចបង្កឲ្យមានភាពតានតឹង និងការព្រួយបារម្ភដែលនាំទៅជាការគិតច្រើន ស្ត្រេស ហើយវាជាមូលហេតុនៃការវិវត្តទៅជាជំងឺបេះដូង។

២. ផលវិបាកដែលបណ្ដលមកពីការមានផ្ទៃពោះ ស្ត្រេសមុននឹងក្រោយឬពេលកំពុងមានផ្ទៃពោះអាចបណ្តាលឲ្យស្ត្រីងាយនឹងកើតជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមដែលជាហេតុអាចវិវត្តទៅរកជំងឺបេះដូងនាពេលអនាគតបានផងដែរ។

៣. ការមករដូវមិនទៀងទាត់របស់ស្ត្រី នៅពេលកម្រិតអរម៉ូនទាបបន្ទាប់ពីការអស់រដូវ វាងាយកើតជម្ងឺបេះដូងណាស់ ប្រសិនបើស្ត្រីនោះកំពុងតែពិបាកចិត្ត និងស្ត្រេសខ្លាំង។ប្រសិនបើអ្នកទទួលរងភាពតានតឹង មានអារម្មណ៍ស្ត្រេសជាប្រចាំនោះ អ្នកគួរតែធ្វើការស្វែងរកវិធីដើម្បីកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ពីព្រោះវាអាចជួយការពារអ្នកពីការកើតជំងឺបេះដូង និងជាការបង្កើនសុខុមាលភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើង។ អ្នកជំនាញក៏បាននិយាយថាការថែរក្សាខ្លួនឯង ការគេងឲ្យបានគ្រប់គ្រាន់ ការអនុវត្តការគិតវិជ្ជមានជាប្រចាំ និងការធ្វើសកម្មភាពសប្បាយៗដែលខ្លួនចូលចិត្តក៏អាចជួយបានដែរ៕