តើអ្នកឧស្សាហ៍អស់កម្លាំងមែនទេ? គន្លឹះ ៤ នេះជួយអ្នកបានយ៉ាងងាយស្រួល

តើអ្នកឧស្សាហ៍អស់កម្លាំងមែនទេ? គន្លឹះ ៤ នេះជួយអ្នកបានយ៉ាងងាយស្រួល

មនុស្សម្នាក់ៗ ចៀសមិនផុតនោះទេ អំពីបញ្ហាអស់កម្លាំង ល្ហិតល្ហៃ ងងុយគេនោះ ប៉ុន្តែវាកើតឡើងក្រោយយើងធ្វើការងារច្រើន ឬធ្វើការងារធ្ងន់ ប្រសិនបើអ្នកញ៉ាំហើយ មិនធ្វើអ្វីសោះនិងមានអាក្ការៈ អស់កម្លាំង នោះទើបជាបញ្ហា ។

បញ្ហាដែលបង្កឲ្យអ្នកមានការអស់កម្លាំងរហូតនោះ អាចបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់ អ្នកអាចខ្វះជាតិវីតាមីនអ្វីមួយនៅក្នុងសរីរាង្គកាយ បញ្ហាស្ត្រេស ភាពតានតឹងព្រួបារម្ភឬការគិតច្រើនគ្រប់ពេលវេលា និងអាចបណ្ដាលមកពីរបបរអាហារប្រចាំថ្ងៃរបស់អ្នកមិនសូវសម្បូរសារធាតុចិញ្ចឹម។
អនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយភាពអស់កម្លាំងរហូត៖

១. ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់

២. ផឹកទឹកនឹងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)

៣. តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)

៤. ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើនដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងប្រ៊ូតេអ៊ីន

ការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលពីក្នុងសរីរាង្គកាយ ឬការបញ្ចេញកម្លាំងថាមពលបន្ដិចបន្ដួចគឺជាវិធីធ្វើឲ្យអ្នកឆាប់គេងលក់ និងគេងបានលក់ស្កប់ស្កល់។ បន្ថែមពីនេះការអនុវត្តតាមវិធីទាំង ៤ ខាងលើជាប្រចាំក៏អាចជួយកាត់បន្ថយភាពអស់កម្លាំងរហូតរបស់អ្នកនៅក្នុងអំឡុងពេលថ្ងៃបានយ៉ាងល្អប្រសើរផងដែរ៕